ជើង​ខ្លាំង​រូបវិទ្យា​ ភី​សុជាតិ ​បាន​និទ្ទេស​Aដូច​ការ​តាំង​ចិត្ត

  • 2016-09-12 18:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

យុវ​សិស្ស ភី​សុជាតិ​ មកពី​ស្រុក​អង្គ​បូរី​ ខេត្ត​តាកែវ ទទួល​បាន​និទ្ទេស Aក្នុង​ការ​ប្រកាស​លទ្ធផល​ប្រលង​បាក់​ឌុប​កាលពី​ម្សិលមិញ​នេះ​បាន​សម្រេច​បំណង​ប្រាថ្នា​ហើយ។

 

ជយលាភី​សិស្ស​ពូកែ​រូបវិទ្យា​ទូទាំង​ប្រទេស​រូបនេះ​បាន​ធ្វើការ​តាំងចិត្ត​យ៉ាង​មុតមាំ​មុន​ការ​ប្រលង​បាក់​ឌុប​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។ ដោយ​ចាត់ទុកថា​ បាក់​ឌុប​គឺជា​ជំហាន​មួយ​ដ៏​សំខាន់​មុននឹង​ឈោង​ចាប់​គោលដៅ​បន្ត​ទៀត យុវជន​ដដែល​បាន​ប្រាប់ ​Sabayថា​ ក្រៅពី​មុខវិជ្ជា​ប្រើ​ខួ​ក្បាល​ខ្លួន​នឹង​ប្រឹងប្រែង​ធ្វើ​អោយ​បាន​ល្អ​ជាពិសេស​មុខ​វិជ្ជា​មេរៀន​ដើម្បី​សន្សំ​ពិន្ទុ។

 

 

ថ្វីបើ​កូន​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ដូចនេះ​ក្ដី ក៏​លោក ភី សុផាត ឪពុក​របស់​យុវ​សិស្ស​និទ្ទេស Aខាងលើ​ប្រាប់​ថា ​លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ចំពោះ​លទ្ធផល​នេះ​ព្រោះ​លោក​ហាក់​ដូច​ជា​មាន​ទំ​ទុកចិត្ត​លើ​កូនប្រុស​ពិតជា​អាច​ធ្វើ​បាន​ព្រោះ​គាត់ (សុជាតិ) ធ្លាប់​ឆ្លងកាត់​ការ​ប្រលង​ទាំង​ថ្នាក់​ជាតិ ​និង​អន្តរជាតិ​ច្រើន​លើក​ហើយ។ ទោះជា​យ៉ាង​​ណា​លោក​ក៏​ លោក​ សុផាត​ នៅតែ​បង្ហាញ​នូវ​មោទនភាព​ និង​ក្តី​សង្ឃឹម​ចំពោះ​កូន។

 

សូមបញ្ជាក់ថា​ មុននេះ​បន្តិច​យុវ​សិស្ស​រូបនេះ​ធ្លាប់​ចូលរួម​ប្រលង​អូ​ឡាំ​ព្យាដ​នៅ​ទីក្រុង​ហុងកុង បន្ទាប់មក​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​នៅ​ប្រទេស​ស្វី​ស​ជាដើម។ ទាក់ទង​នឹង​ផែនការ​អនាគត​សុជាតិ ​បាន​បន្តថា៖ “គ្មាន​អ្វី​ប្រែប្រួល​ទេ​ខ្ញុំ​សម្រេចចិត្ត​ចាប់​យក​សកលវិទ្យាល័យ​​ភូ​មិន​ភ្នំពេញ​ហើយ​ព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូបង្រៀន។

 

 

 

 

អត្ថ​ប​ទៈ ជិន វេន

រូប​ថ​តៈ​ទូរសព្ទ​ដៃ