ស្រាយ​ចម្ងល់​សិស្ស​ម្នាក់​បាន​លំដាប់​ពិន្ទុ​ 00.000​ ទាំង​គីមីវិទ្យា​បាននិទ្ទេស A

  • 2016-09-12 22:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុ​វ​សិស្ស​ម្នាក់​មាន​ឈ្មោះ វ៉ាត់ ជិញ​យូ មក​ពី​វិទ្យាល័យ​សុខ​អាន​ថ្នល់​បំបែក​ក្នុង​ខេត្ត​តាកែវ​ បាន​ទទួល​លំដាប់​ពិន្ទុ 00.000 ពី​ការ​ប្រឡង​បាក់​ឌុប​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ​ ជា​លំដាប់​ពិន្ទុ​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ខណៈ​​មុខវិជ្ជា​គីមីវិទ្យា​បាន​ដល់​ទៅ​និទ្ទេស A។  

 

លំដាប់​ពិន្ទុ​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង និង​ខ្លះ​ទៀត​គិត​ថា​ក្រសួង​ប្រហែល​មាន​ការ​ភ័ន្ត​ច្រឡំ​ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ចែក​រំលែក​លំដាប់​ពិន្ទុ​នេះ​​ត​ៗ​គ្នា​ពាស​ពេញ​អ៊ីនធឺ​ណេត។

 

ដើម្បី​បំបាត់​នូវ​មន្ទិល​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួន​ណា​រ៉ុន បាន​ចូល​មក​បក​ស្រាយ​ថា ​ដោយ​សារ​បេក្ខជន​រូប​នេះ​បាន​យក​ទូរសព្ទ​ចូល​អំ​ឡុង​ពេល​ប្រឡង​។ ដូច្នេះ​បេក្ខជន​រូប​នេះ​មិន​អាច​ជាប់​​​បាន​ឡើយ បើទោះបីមុខវិជ្ជាមួយ​ចំនួន​ទទួលបាននិទ្ទេសល្អក៏ដោយ។

 

 

ក្រសួង​អប់រំ​បាន​ចេញ​បទ​បញ្ញត្តិ​​តាំង​ពី​មុន​ប្រលង​ថា ចំពោះ​សិស្ស​ណា​យក​ទូរសព្ទ ម៉ា​ស៊ីន​គិត​លេខ សំណៅ​ឯក​សារ ឬ​ចម្លង​គេ​និង​ឲ្យ​គេ​ចម្លង​ក្នុង​ពេល​ប្រលង​ នោះ​នឹង​ត្រូវ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។

 

កាល​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី១ បេក្ខជន​មួយ​រូប​នៅ​បន្ទប់​លេខ២ ​តុលេខ២៧៦ ក្នុង​មណ្ឌល​វិទ្យាល័យ​ស្ទឹង​សែន ខេត្ត​កំពង់ធំ ក៏​ត្រូវ​បាន​ក្រុម​ការងារ​ក្រសួង​អប់រំ​ធ្វើ​កំណត់ហេតុ​ពិសេស ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ និង​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​បន្ត​នៅ​ថ្ងៃ​បន្ទាប់​​ឡើយ បន្ទាប់​ពី​ល្មើស​បទ​បញ្ញត្តិ​នាំ​យក​ទូរសព្ទ iPhone 5 មួយ​គ្រឿង​ចូល​ក្នុង​មណ្ឌល​ប្រលង។

 

ចុចអាន៖ ស្វែង​យល់​ពី​លំដាប់​ពិន្ទុ​បាក់​ឌុប ដែល​នៅ​តែ​​​ភ័ន្ត​ច្រឡំ​ពេញ​បណ្ដាញ​សង្គម

 

អត្ថបទ៖ លឹម សុ​នា