អាប់ដេតឡើង iOS 10 ពុម្ពអក្សរខ្មែរលែងបាត់ដៃជើង
- ពុធ, 14 កញ្ញា 2016 16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាប់ដេតឡើង iOS 10 ពុម្ពអក្សរខ្មែរលែងបាត់ដៃជើង
ចន្លោះមិនឃើញ
iOS 10 ជា Software ជំនាន់ចុងក្រោយ បានដាក់ឲ្យអាប់ដេតនិងទាញយកបានពេញលេញហើយកាលពីយប់មិញ តែអ្វីដែលសំខាន់នោះ iOS 10 បានកែសម្រួលកំហុសបាត់ជើងអក្សរនិងតម្រួតជើងអក្សរមិនឲ្យជាន់គ្នានោះទេ។
ក្រុម 4khmeriphone ដែលជាក្រុមត្រួសត្រាយផ្លូវស្នើសុំការដាក់អក្សរខ្មែរលើ iOS ឲ្យត្រឹមត្រូវកាលនៅជំនាន់ Beta បានប្រាប់ឲ្យដឹងថា iOS 10 អាចបង្ហាញតួអក្សរបានពេញលេញ មិនបាត់ជើងដៃ ឬត្រួតគ្នាដូចជំនាន់មុនៗទេ ពោលគឺស្របតាមពុម្ភអក្សរខ្មែរ។ ឧទាហរណ៍ពាក្យ “ខ្ញុំ កម្ពុជា បញ្ញា កញ្ញា ក្នុង ឡុង សង្គ្រាម បច្ចុប្បន្ន” ជាដើម ដែល Sabay បានតេស្តព្រឹកនេះ ជើងតម្រួតលែងបាត់ឬជាន់គ្នាទៀតហើយ។
ប្រសិនបើប្រិយមិត្តកំពុងប្រើ iOS ជំនាន់មុនៗ មានបញ្ហាពុម្ភអក្សរខ្មែរបាត់ដៃបាត់ជើងអាចអនុវត្តដូចខាងក្រោម៖
១. សូមចូលទៅកាន់កម្មវិធី Settings
២. ចុចលើ General
៣. ហើយ Software Update
៤. អូសចុះទៅដល់ខាងក្រោម រួចចុចលើ Download and Install
៥. បំពេញលេខសម្ងាត់របស់អ្នក បើមាន ហើយធ្វើតាមការណែនាំជាការស្រេច។
ចុចអាន៖ អ្នកប្រើ iPhone និង iPad នៅខ្មែរអាចដំឡើង iOS 10 ផ្លូវការបានហើយ
ចុចអាន៖ 4KhmeriPhone នឹងស្នើ Apple បញ្ចូលក្តារចុចភាសាខ្មែរ ក្រោយជោគជ័យពុម្ពអក្សរ
អត្ថបទ៖ រក្សា