អ្នក​ប្រើ​ iPhone និង iPad​ នៅ​ខ្មែរ​អាច​ដំឡើង​ iOS 10 ផ្លូវ​ការ​បាន​ហើយ

  • 2016-09-14 15:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ Apple បាន​សន្យា ទី​បំផុត​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 បាន​បញ្ចេញ​ឲ្យ​អាប់ដេត​ជា​ផ្លូវ​ការ​ហើយ​សម្រាប់​ iDevice (iPhone, iPad ឬ iPod) ទាំង​អស់។

 

 

ដើម្បី​អាប់ដេត​គ្រាន់​តែ​ចូល​ទៅ​កាន់​ Settings → General → Software Update។ ការ​អាប់ដេត​នេះ​ដែរ​អាច​ធ្វើ​បាន​តែ​នៅ​លើ​ iDevice ជំនាន់​ចុង​ក្រោយ​មួយ​ចំនួន​ដូច​ជា​​ iPhone ចាប់​ពី iPhone 5 ឡើង​ទៅ, iPod touch ជំនាន់​ទី​ ៦, ម៉ូដែល​ iPad mini 2 ឡើង​ទៅ, iPad ជំនាន់​ទី​ ៤, iPad Air និង​ iPad Pro។

 

 

ដើម្បី​ដំឡើង​ទៅ​ iOS 10 តម្រូវ​ឲ្យ​ iDevice មាន​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ទំនេរ​ចាប់​ពី​ទំហំ​ ១ GB ឡើង​ទៅ និង​ត្រូវ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​ Wi-Fi សម្រាប់​ទាញ​យក​ទិន្នន័យ៕

 

​ចុច​អាន៖ ​មុខងារ​​ពិសេសៗចំនួន​​​ ៥ ​លើ​ iOS 10 ដែល​ Apple ទើប​ប្រកាស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena