អត្ថន័យចង្កៀងគោមក្នុងពិធីបុណ្យសែនព្រះខែ
- 2016-09-15 00:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យចង្កៀងគោមក្នុងពិធីបុណ្យសែនព្រះខែ
ចន្លោះមិនឃើញ
ចង្កៀងគោមជាផ្នែកមួយយ៉ាងសំខាន់ក្នុងពិធីបុណ្យសែនព្រះខែ ព្រោះវាមិនមែនប្រើសម្រាប់លំអដើម្បីកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងអត្ថន័យមួយចំនួនដែលអ្នកប្រហែលជាមិនទាន់បានដឹង។
បើតាមប្រពៃណីនៃជនជាតិចិន គេមានជំនឿថាចង្កៀងគោមគឺជានិមិត្តរូបនៃភាពសម្បូរសប្បាយ ដែលត្រូវបានប្រើសម្រាប់លំអក្នុងពិធីបុណ្យឲ្យមើលទៅកាន់តែទាក់ទាញ។ គេមិនដឹងច្បាស់ថាវាចាប់ផ្ដើមប្រើប្រាស់ក្នុងពិធីបុណ្យសែនព្រះខែតាំងពីពេលណាទេ។
ចង្កៀងគោមត្រូវបានប្រើដំបូងនៅក្នុងពិធីបុណ្យមួយដែលគេហៅថាពិធីបុណ្យខ្មោច (Ghost Festival) ដោយប្រជាជនអុជចង្កៀងគោមបណ្ដែតតាមទឹកជាមួយជំនឿថា ចង្កៀងគោមទាំងអស់នេះនឹងជួយនាំផ្លូវវិញ្ញាណ។ ក្រោយមកដោយសង្គមមានការវិវត្តជាបន្តបន្ទាប់ គេក៏ចាប់ផ្ដើមកែច្នៃចង្កៀងគោមឲ្យកាន់តែស្រស់ស្អាត ហើយយកមកប្រើក្នុងពិធីបុណ្យសែនព្រះខែផងដែរ។
នៅប្រទេសវៀតណាម ចង្កៀងគោមត្រូវប្រើជាតំណាងឲ្យពន្លឺ និងកម្ដៅត្រឡប់មកវិញបន្ទាប់ពីរដូវត្រជាក់កន្លងផុត។ ក្មេងៗចូលរួមក្នុងពិធីបុណ្យសែនព្រះខែ ដោយកាន់ចង្កៀងគោមនៅក្នុងដៃដង្ហែតាមផ្លូវនៅពេលយប់៕
អត្ថបទៈ យ៉ារិទ្ធ ប្រភពៈ en.wikipedia.org