សាប៊ូដៃខ្មែរ យកធម្មជាតិច្នៃផលិតសាប៊ូជួយថែរក្សាស្បែក
- 2016-09-21 22:30:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាប៊ូដៃខ្មែរ យកធម្មជាតិច្នៃផលិតសាប៊ូជួយថែរក្សាស្បែក
ចន្លោះមិនឃើញ
ក្នុងបរិវេណទំហំដីតូចល្មមព័ទ្ធជុំជិតដោយរុក្ខជាតិ និងដំណាំចម្រុះ ជាទីតាំងផលិតសាប៊ូដៃខ្មែរ ដែលកំពុងកសាងកេរ្តិ៍ឈ្មោះក្នុងទីផ្សារក្នុងស្រុក។ ស្ថិតនៅក្នុងភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ សាប៊ូដៃខ្មែរត្រូវបានធ្វើឡើងជាលក្ខណៈគ្រួសារ និងការផលិតដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកច្នៃយកពីដើមរុក្ខជាតិដែលមានដូចជាម្រំ ប្រេងដូង ល្មៀត ម្រុំ ស្លឹកស្ដៅ ដើម្បីផលិតសាប៊ូ ដែលមានក្លិនក្រអូបនិងគុណភាពជួយថែរក្សាដល់ស្បែក។
កញ្ញា វត្ថា វិច្ឆិកា ស្ថាបនិកអាជីវកម្មផលិតសាប៊ូ “ដៃខ្មែរ” បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារកម្មវិធី "ផ្លូវទៅស្រុក" ពីការផលិតសាប៊ូខ្មែរនេះ។ សូមទស្សនាកិច្ចសម្ភាសន៍ តាមរយៈវីដេអូ ខាងក្រោមនេះ៖