ព្រៃកប្បាស ទីផលិតសូត្រធំជាងគេនៅប្រទេសកម្ពុជា
- 2016-09-23 17:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រៃកប្បាស ទីផលិតសូត្រធំជាងគេនៅប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា របរតម្បាញសូត្រ គឺជាប្រពៃណីតាំងពីសម័យហ្វូណនមកម៉្លេះ។ ស្ទើរគ្រប់ខេត្តប្រជាជនតែងតែប្រកបរបរបូរាណមួយនេះ ប៉ុន្តែខេត្តដែលនៅរក្សាមុខរបរប្រពៃណីពីដូនតានេះបានមានដូចជា ខេត្ត តាកែវ កណ្ដាល កំពង់ចាម សៀមរាប ស្ទឹងត្រែង ជាដើម។
ខេត្តតាកែវ គឺជាខេត្តដែលមានប្រជាជនប្រកបរបរធ្វើសូត្រច្រើន និងជំនាញជាងគេក្នុងប្រទេសកម្ពុជា តាំងពីដើមទីមករហូតមកដល់បច្ចុប្បន្ន។
អ្នកស្រី ងន វ៉ាន់ថា ម្ចាស់សិល្បកម្ម "សូត្រពណ៌ Color Silk” ខេត្តតាកែវ គឺខេត្ត ដែលមានតម្បាញធ្វើសូត្រច្រើនជាងគេ ដោយមុនឆ្នាំ ២០០៦ មានជាងតម្បាញសូត្ររហូតដល់ទៅជាង២ម៉ឺនគ្រួសារ ប៉ុន្តែដោយវិបត្តិសេដ្ឋកិច្ចចាប់ផ្ដើមប្រែប្រួលខ្លាំងសិល្បកម្មសូត្រចាប់ផ្ដើមធ្លាក់ចុះវិញ។
អ្នកស្រី ងន វ៉ាន់ថា បានបន្តឲ្យដឹងទៀតថា តម្លៃវត្ថុធាតុដើមចាប់ផ្ដើមឡើងថ្លៃ ហើយតម្លៃដែលលក់ចេញនៅដដែល ប្រជាជនដែលធ្លាប់តែប្រកបរបរធ្វើសូត្រ ចាប់ផ្ដើមបោះបង់ចោល រត់មកធ្វើជាកម្មកររោងចក្រ និង មួយជំនូនទៀតចំណាកស្រុក។
តាមការប៉ាន់ប្រមាណនៅក្នុងខេត្តតាកែវទាំងមូលមានអ្នកធ្វើតម្បាញសូត្រ ប្រហែល៤ ០០០-៥ ០០០ គ្រួសារ ក្នុងនោះអ្នកដែលជាសសមាជិកក្នុងសមាគមសិល្បកម្ម "សូត្រពណ៌ Color Silk”មាន៤៥០នាក់។
អ្នកស្រី ងន វ៉ាន់ថា ម្ចាស់សិល្បកម្ម "សូត្រពណ៌ Color Silk” ខេត្តតាកែវ
អ្នកដែលផលិតសូត្របច្ចុប្បន្នជាមនុស្សចាស់វ័យចាប់ពី៤៥ឆ្នាំឡើង ហើយជាមធ្យមសូត្រមនុស្សម្នាក់អាចរកចំណូលបានចន្លោះពី ២៥០ ដុល្លារ ទៅ៣០០ ដុល្លារ ក្នុងមួយខែ សម្រាប់អ្នកចូលជាសមាជិកក្នុងសមាគម ប៉ុន្តែអ្នកនៅក្រៅសមាជិកក្នុងសមាគម អាចរកបានត្រឹមតែជាង ១០០ ដុល្លារប៉ុណ្ណោះ។ មូលហេតុសូត្រដែលធ្វើក្នុងសមាជិកក្នុងសមាគមរកបានចំណូលច្រើន ក៏ព្រោះជាសូត្រមិនស្តង់ដារ លក់បានតម្លៃជាង។
សូត្រខ្មែរ អាចយកពីធ្វើជា ហូល ផាមួង សារុង កន្សែង ក្រម៉ា កាបូប កម្រាលតុ ក្រវាត់ក ស្រោមខ្នើយ និង សម្ភារៈប្រើប្រាស់ជាច្រើនមុខថែមទៀត។ សំលៀកបំពាក់ដែលធ្វើពីសូត្រ មិនត្រូវបានគេយកប្រើប្រាស់គ្រប់រដូវកាលឡើយ ច្រើនត្រូវបានគេយកទៅស្លៀកក្នុងកម្មវិធីធំៗ ដូចជាអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ជាដើម។
សូត្រខ្មែរមានចំណុចពិសេស ៣ សំខាន់ៗ គឺ
ទី ១ ខ្មែរមានសូត្រមាសផលិតពីសរសៃសូត្រធម្មជាតិធ្វើឡើងពីដង្កូវនាង។ ទី ២ រចនាប័ទ្មនៅលើសូត្រតាមប្រវត្តិព្រេងនិទានបង្ហាញពីវប្បធម៌ទន់ភ្លន់ ដែលពិបាកក្នុងការចម្លងតាម។ ទី ៣ គឺការប្រើប្រាស់ល័ក្ដដែលមិនប៉ះពាល់សុខភាព។
សមាគមសិល្បកម្ម "សូត្រពណ៌" បានលើកឡើងថា ទីផ្សារសូត្រខ្មែរក្រៅពីការផ្គត់ផ្គង់ប្រទេស សូត្រខ្មែរ ត្រូវបានចេញទៅក្រៅប្រទេសផងដែរ មានដូចជាសហគមន៍អឺរ៉ុប និង ប្រទេសជប៉ុនជាដើម។
តាមការវាយតម្លៃ សូត្រខ្មែរ វាមិនបាត់បង់នោះទេ ប៉ុន្តែវាអាចកាន់តែមានការធ្លាក់ចុះ ប្រសិនបើទីផ្សារក្នុងស្រុកមិនគាំទ្រនោះ៕
សូមចុចអាន៖ វត្តនៅលើភ្នំជីសូរ្យ ត្រណមទូងស្គរធំ ខ្លាចមានមនុស្សស្លាប់ សូមចុចអាន៖ អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់ សូមចុចអាន៖ ស្រ្តីវ័យចំណាស់ ជាអ្នករកឃើញត្បូងនៅតាកែវ
អត្ថបទ៖ ខុត សីហា