ចាស់ពីដើមចង់ធ្វើមេទ័ព ត្រូវទៅហាត់ក្បាច់គុននៅភ្នំចំបាប់
- 2016-09-23 17:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់ពីដើមចង់ធ្វើមេទ័ព ត្រូវទៅហាត់ក្បាច់គុននៅភ្នំចំបាប់
ចន្លោះមិនឃើញ
ភ្នំចំបាប់ស្ថិតក្នុង ភូមិ រំចេក ឃុំ ត្នោត ស្រុក បាទី ខេត្ត តាកែវ ភ្នំមួយនេះ មានប្រវត្តិតំណាល២ផ្សេងគ្នា។
ទី១ ភ្នំចំបាប់ជាទីដែលចាស់ៗនាសម័យបុរាណ ទៅហាត់បោកចំបាប់ និង ហាត់ក្បាច់គុនជាច្រើនទៀត។ នៅទីនោះមានគ្រូក្បាច់គុនជាច្រើន អ្នកដែលចេះច្បាច់គុណខ្លាំង ត្រូវទៅប្រលងនៅភ្នំតាម៉ៅ ហើយពេលដែលប្រលងជាប់ ត្រូវស្ដេច លើកធ្វើជាមេទ័ពតែម្ដង។
ទី២ មានដំណាលខ្លះថា ភ្នំនេះមានប្រវត្តិស្រដៀងគ្នាទៅនឹងភ្នំប្រុសភ្នំស្រី ក្នុងទឹកដី ខេត្ត កំពង់ចាម។ ភ្នំចំបាប់ តំណាងឲ្យភ្នំប្រុស ចំណែកភ្នំជីសូរ្យ តំណាងឲ្យភ្នំស្រី។ សាច់រឿង គឺ តាព្រហ្ម តាមស្រលាញ់យាយពៅ ដោយគ្រានោះ យាយពៅបានបបួល តាព្រហ្ម ធ្វើភ្នំប្រណាំងគ្នា ដោយដាក់កំណត់ផ្កាយព្រឹករះ ក្រោយមកក៏ចាញ់យាយពៅ ព្រោះយាយប្រើល្បិចបង្ហោះគោម ធ្វើដូចជាផ្កាយព្រឹករះ។ តាមព្រហ្ម ខឹងខ្លាំងពេក ក៏ទាត់ភ្នំនោះ១ជើង។
សូមស្ដាប់លោកតា ខាត់ សុខ ប្រធាន សមាជិកឆ្មាំប្រាសាទ ស្រុក សំរោងរៀបរាប់ពីប្រវត្តិទាំងនោះ៕
អត្ថបទ៖ ខុត សីហា