សេដ្ឋី​ចិន​វ័យ​ក្មេង ទិញ Rolls Royce ម្តង ៣០ គ្រឿង

  • 2016-09-28 00:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហប្រធាន​ក្រុមហ៊ុន The 13 Holdings Limited និង​ជា​មហាសេដ្ឋី​ប្រាក់​​ពាន់​លានដុល្លារ លោក Stephen Hung បាន​បញ្ជា​ទិញ BESPOKE ROLLS-ROYCE PHANTOMS ប្រភេទ​រថយន្ត​កុម្ម៉ង់​ពិសេស ចំនួន ៣០ គ្រឿង​សម្រាប់​ប្រើ​នៅ​សណ្ឋាគារ។ ROLLS-ROYCE PHANTOMS ទាំង ៣០ គ្រឿង​បាន​ដឹក​ជញ្ជូន​រួចរាល់​​ពី​រោងចក្រ Rolls Royce ប្រទេស​អង់គ្លេស ទៅ​កាន់​សណ្ឋាគារ The 13 នៅ​ម៉ាកាវ។

 

លោក Stephen Hung ខាង​ស្តាំ

 

បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Rolls Royce នេះ​ជា​ការ​កុម្ម៉ង់​ទិញ​ដ៏​ច្រើន​លើស​លប់​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន។ Phantom ទាំង ៣០ គ្រឿង​ដែល​ជា​ប្រភេទ​រថយន្ត​តួ​វែង​នេះ ផលិត​ដោយ​ដៃ ដោយ​មាន​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក Stephen Hung។ ពណ៌​វា​រចនា​ទៅ​តាម​សណ្ឋាគារ The 13 ហើយ​ក្នុង​នោះ​មាន​រថយន្ត​ពីរ​គ្រឿង មាន​ពណ៌ “មាស”។

 

ផ្ទៃ​ខាង​ក្រៅ​របស់​រថយន្ត Phantom នីមួយៗ​មាន​ពណ៌​ក្រហម បង្កើត​តាម​រូបមន្ត​ពិសេស ដាក់​ឈ្មោះ​ថា “Stephen Red”។ វា​ត្រូវ​អភិវឌ្ឍ​ទៅ​តាម​លក្ខខណ្ឌ​របស់​លោក Stephen Hung ឲ្យ​ស៊ីគ្នា​ជាមួយ​ម៉ូដ​មួយ​ចំនួន​របស់​សណ្ឋាគារ The 13។ លើស​ពី​នេះ គំនូស​ឆ្នូត​ចំហៀង​ភ្លោះ​ពណ៌​មាស​គូស​ដោយ​ដៃ អម​នឹង​គំនូរ​រូប The 13 ក៏​ត្រូវ​រចនា​លើ​រថយន្ត Rolls-Royce ទាំង​នោះ​ដែរ ។ ថាស​កង​រថយន្ត​ទំហំ 21” ក៏​ត្រូវ​បាន​រចនា​ជា​ពណ៌​ក្រហម “Stephen Red” ផង​ដែរ។

 

 

នៅ​ក្នុង​ចំណោម​រថយន្ត Phantom ទាំង​នោះ មាន​ពីរ​គ្រឿង​មាន​ពណ៌​មាស ដែល​នឹង​ត្រូវ​រក្សា​ទុក​សម្រាប់​ភ្ញៀវ​ពិសេស​ប្រើប្រាស់។

 

រថយន្ត​នីមួយៗ​មាន​ទេវរូប Spirit of Ecstasy និង​គ្រឿង​រំលេច​ផ្ទៃ​ខាង​ក្នុង​ពណ៌​មាស ក៏​ដូចជា​ផ្លាក​សញ្ញា Rolls-Royce ដាំ​ត្បូង​ថែម​ទៀត​ផង។ បន្ថែម​លើ​នេះ​ថ្នាំ​ពណ៌ “Stephen Red” ដែល​បាន​ប្រើ​ជាមួយ​នឹង​រថយន្ត Phantom “ពណ៌​មាស” បង្កប់​កម្ទេច​មាស​ល្អិតៗ​ពិតៗ។ ចំណែក​ឯ​នាឡិកា​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​កំពូល​ក្រុមហ៊ុន​គ្រឿង​អលង្ការ Graff ថែម​ទៀត​ផង៕

 

 

 

 

 អាន៖ Rolls-Royce Wraith​ ​ម៉ូដែល​ ​២០១៥​ ​​លក់​តែ​ជាង ១ម៉ឺនដុល្លារ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ press

អត្ថបទថ្មី