វិន័យ​​តឹងរ៉ឹង​៣​យ៉ាង​សម្រាប់​គ្រប់​គ្រង់​សិស្ស​របស់​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​

  • 2016-10-02 17:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​តា​ ញ៉ូវ ម៉ាក​បាន​កំណត់​គោលការណ៍​៣​យ៉ាង​​ដើម្បី​គ្រង​សិស្ស​គណ​​នៅ​ក្លឹប​ប្រដាល់​តាឡី​ដំរី​មាន​រិទ្ធិ​របស់​លោក​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

 

 

ក្លឹប​ប្រដាល់​តាឡី​ដំរី​មាន​រិទ្ធិ​ដែល​ស្ថិត​នៅ​ខណ្ឌ​ដង្កោ​​ត្រូវ​បាន​បើក​ជា​យូរ​មក​ហើយ​ និង​ដំណើរ​​ការ​ទៅ​បាន​ល្អ​​យ៉ាង​ល្អ​ដែល​​បាន​បណ្តុះ​បណ្តាល​កីឡាករ​ល្អ​​ៗ​ជា​ច្រើន។ ​លោក​​គ្រូ​តា​ ញ៉ូវ​ ម៉ាក​ ជា​ស្ថាបនិក​ក្លឹប​ និង​​គ្រូ​បង្ហាត់​ផ្ទាល់​បាន​ប្រាប់​ Sabay​ ដឹង​ថា​ លោក​បាន​កំណត់​គោល​​ការណ៍​គឺ​ទី​១​ ហាម​ជក់​បារី​ ទី​២​ ​ហាម​សេព​គ្រឿង​ញៀន​ និង​ទី​៣​ ហាម​ស្រី​ញី។ ​ចំពោះ​កីឡាករ​​ដែល​មាន​ប្រពន្ធ​​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​គេង​ជា​មួយ​គ្នា​យ៉ាង​តិច​១-២​សប្ដាហ៍។​

 

លោក​គ្រូ​តា​បន្ត​ថា​ ករណី​កីឡាករ​​ណា​ម្នាក់​​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​​គោល​ការណ៍​ ដំបូង​​​ណែនាំ​​អប់រំ​ពី​ ១ទៅ​២ដង។ បើ​មិន​ធ្វើ​តាម​ទៀត​នឹង​ត្រូវ​​​បញ្ឈប់​​ដោយ​បណ្តេញ​ចេញ​ពី​ក្លឹប​តែ​ម្ដង។ គ្រូ​តា​រូប​នេះ​បន្ថែម​ទៀត​ថា​​ បច្ចុប្បន្ន​ លោក​កំពុង​ពិភាក្សា​គ្នា​នឹង​បន្ថែម​​គោលការណ៍​​ថ្មី​១​ទៀត​។

 

ទស្សនា​ការ​លើក​ឡើង​របស់លោក​គ្រូ​តា ញ៉ូវ ម៉ាក

 

 

អ្នក​ចូល​ចិត្ត​ប្រដាល់​គុន​ខ្មែរ​ច្បាស់​ជា​ស្គាល់​ហើយ​ជើង​ខ្លាំង​មួយ​ចំនួន​ដែល​ជា​កូន​សិស្ស​របស់​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក​ ដូច​ជា​កីឡាករ​សំបូរ​ផ្លែ​ ផល​ សោភ័ណ្ឌ​ ដែល​ឈ្នះ​ស្ទើរ​រាល់​ការ​ប្រកួត​និង​មាន​កីឡាករ​ថៃ​ច្រើន​ណាស់​សន្លប់​ដោយ​សារ​កូន​សិស្ស​គ្រូ​តា​ម្នាក់​នេះ។​

 

កីឡាករ​ អ៊ុំ​ ចំរើន​ ជា​កូន​សិស្ស​លោក​តា​ ញ៉ូវ​ ម៉ាក​​ទើប​​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​៦៧​គីឡូក្រាម​ នៅ​ទូរទស្សន៍​ CNC​។ ​កីឡាករ​រូប​នេះ​ក៏​ជា​ម្ចាស់​ខ្សែ​ក្រវាត់​២​ដែរ។​ ផង់ សុភាព​ក៏​ជា​កូន​សិស្ស​របស់​ក្លឹប​តាឡីដំរីមានរិទ្ធិ៕

 

អត្ថបទ៖​ នួន​ ស៊ីណា