YouWIllKnow ៣ ខេត្ត​​មិន​ទាន់​ចេញ​មុខ ​សង្ស័យ​​​ចាំ​ប្រយុទ្ធ CCC ភ្នំពេញ

  • 2014-11-04 18:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​យើង​អាច​នឹង​ឃើញ​វត្តមាន​របស់​ម្ចាស់​ជើងឯក CCC 2013 ក្រុម YouWIllKnow លេច​មុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង CCC ភ្នំពេញ ២០១៤ នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ទេ បើ ៣ ខេត្ត​កន្លង​ទៅ​មិន​ទាន់​បាន​ឃើញ​វត្តមាន​ក្រុម YouWillKnow ផង ខណៈ​ឆ្នាំ​មុន YouWillKnow បាន​ត្រាច់ចរ​ទៅ​ប្រកួត​ដល់​ខេត្ត​កំពង់ចាម។

 

 

អាន៖ NeverCare នៅ​តែ​ខ្លាំង​ការពារ​តំណែង​ជើងឯក AK បាត់ដំបង​បាន​សម្រេច

 

 

ការ​បាត់មុខ​របស់​ក្រុម YouWIllKnow នៅ​តាម​បណ្ដា​ខេត្ត​ទាំង ៣ កន្លង​ទៅ​បាន​កំពុង​ចោទ​ជា​ចម្ងល់​យ៉ាង​ខ្លាំង​ដល់​អ្នក​កម្សាន្ត AK ដទៃ​ទៀត ដោយ​ពួក​គេ​បាន​លើក​ឡើង​ជា​សំណួរ​ពិភាក្សា​គ្នា​ទាំង​បារម្ភ​ថា "ឆ្នាំ​ហ្នឹង​ក្រុម YouWillKnow រំសាយ ឈប់​ប្រកួត​ហើយ? ឬ​ពួក​គេ​ចាំ​ប្រកួត​នៅ​ភ្នំពេញ​បាន​អត់​ឃើញ​មុខ​ក្រុម YouWillKnow នៅ​តាម​ខេត្ត​អីចឹង"?

 

 

 

 

ក្ដី​បារម្ភ​ទាំង​នោះ​មាន ២ ប្រភេទ ដោយ​ទី ១ នោះ​គឺជា​ក្ដី​បារម្ភ​របស់​អ្នក​គាំទ្រ​ក្រុម YouWillKnow ខ្លាច​ជើងខ្លាំង​ដែល​ពួកគេ​ស្រលាញ់ និង​គាំទ្រ​បំផុត​នោះ រំសាយ​ក្រុម​ឈប់​ប្រកួត ស្ដាយ​សមត្ថភាព​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់ YouWillKnow ខណៈ​ក្ដី​បារម្ភ​ទី ២ គឺ​ជា​ក្ដី​បារម្ភ​របស់​គូ​ប្រកួត​ដែល​ត្រៀម​ចាំ​ចុះឈ្មោះ​ប្រកួត CCC 2014 នៅ​ភ្នំពេញ ដោយ​អាច​នឹង​គិត​ថា បើ YouWIllKnow ប្រកួត​នៅ​ភ្នំពេញ​មែន ឱកាស​ក្នុង​ការ​ដណ្ដើម​លេខ ១ ពី YouWillKnow អាច​នឹង​មាន​តិចតួច​ប៉ុណ្ណោះ។

 

 

អាន៖ នេះ All Nob CCC2014! ទាញ​យក​រូប​អ្នក​ជាមួយ CosPlay នៅ​ទី​នេះ

 

 

YouWillKnow គឺជា​ជើងខ្លាំង​មួយ​ក្រុម​ដែល​អ្នក​កម្សាន្ត AK ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​គ្រប់រូប​បាន​ស្គាល់ ហើយ YouWillKnow ធ្លាប់​ទទួល​លទ្ធផល​ល្អៗ​ជាច្រើន​ទាំង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ស្រុក និង​ព្រឹត្តិការណ៍​ប្រកួត​បែប​អន្តរជាតិ។ ជាក់ស្ដែង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK អន្តរជាតិ MATIC 2014 ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្រុម YouWillKnow ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣។ មុន​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ព្រឹត្តិការណ៍ MATIC 2014 ក្រុម YouWillKnow ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​ជើងឯក​ក្នុង​ស្រុក​ជា​ច្រើន​ដង​រួច​មក​ហើយ ដែល​ក្នុង​នោះ​រួម​មាន ជើងឯក CCC Final 2014 ជើងឯក CCC 2014 ប្រចាំ​ខេត្ត​កំពង់ចាម និង​ជើងឯក NYC 2013 ផង​ដែរ។

 

YouWillKnow ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ព្រឹត្តិការណ៍ប្រកួត  MATIC 2014

ជើងឯក CCC Final ប្រចាំ​ឆ្នាំ ២០១៣

ជើងឯក CCC 2013 ប្រចាំ​ខេត្ត​កំពង់ចាម

ជើងឯក NYC 2013

 

ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​សេវា​កម្សាន្ត AK Online និង Age Of Naga ប្រចាំ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០១៤ បាន​ចាប់ផ្ដើម​ទទួល​​ការ​ចុះឈ្មោះ​ប្រកួត​ពី​ថ្ងៃ​នេះ​តទៅ​ហើយ ដោយ​នឹង​បិទ​ឈប់​​ទទួល​ការ​ចុះឈ្មោះ​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា។ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​អ្នក​កម្សាន្ត​ដែល​មាន​បំណង​ចង់​ប្រកួត សូម​ប្រញាប់​រួសរាន់​ចុះឈ្មោះ​ឡើង ព្រោះ​ក្រុម​អ្នក​អាច​នឹង​ក្លាយជា​ក្រុម​បម្រុង​បើសិន​ជា​ចុះឈ្មោះ​ប្រកួត​យឺត៕

 

 

អត្ថបទ៖ ភីឆាយ