រូបភាព Nadech Kugimiya បង្ហាញទង្វើល្អ មើលថែឪពុកចិញ្ចឹមវ័យ៧០ឆ្នាំ
- 2016-10-05 21:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាព Nadech Kugimiya បង្ហាញទង្វើល្អ មើលថែឪពុកចិញ្ចឹមវ័យ៧០ឆ្នាំ
ចន្លោះមិនឃើញ
រូបភាពជាច្រើនសន្លឹកបង្ហាញដោយគេហទំព័រ sanook ពីសកម្មភាពរបស់តារាសម្ដែងល្បីថៃ Nadech Kugimiya មើលថែឪពុកចិញ្ចឹមរបស់ខ្លួន Yoshio Kugimiya ដែលស្ថិតក្នុងវ័យ៧០ឆ្នាំរួមផ្សំនឹងជំងឺដើរមិនរួច។
ក្នុងរូបភាពទាំងនោះ តារាវ័យ២៤ឆ្នាំបានគ្រាឪពុកឲ្យអង្គុយលើកៅអីអេឡិចត្រូនិកនិងពាក់ស្បែកជើងឲ្យយ៉ាងសមរម្យ រហូតមានការសរសើរជាបុរសពិតគួរឲ្យស្រឡាញ់។ នេះអាចបញ្ជាក់ពីទឹកចិត្តកតញ្ញូរបស់កូនមកលើកឪពុក ត្បិតពេលខ្លះរវល់ជាមួយការងារក៏ដោយ។ យ៉ាងណាក្ដី នេះមិនមែនជាលើកដំបូងទេ កាលពីប៉ុន្មានសប្ដាហ៍មុន Nadech បាននាំឪពុករួមទាំងម្ដាយជិះឡានដំណើរកម្សាន្តមើលទេសភាព ព្រមទាំងជជែកលេងយ៉ាងសុខដុមរមនាថែមទៀតផង។
បើតាមសម្ដីម្ដាយរបស់ Nadech ឲ្យដឹងថា សព្វថ្ងៃប្ដីរបស់គាត់មានសុខភាពខ្សោយ មិនសូវនិយាយស្ដី និងភ្លេចភ្លាំងច្រើន ប៉ុន្តែដោយសារការយកចិត្តទុកដាក់ពីកូនប្រុស ទើបធ្វើឲ្យគាត់មានការចងចាំល្អឡើងវិញ និងសង្ឃឹមរស់នៅបានយូរ ៕
ចុចអាន៖Nadech & Yaya មិនប្រកាន់ខ្លួន ទៅធ្វើបុណ្យហើយជួយលាងបង្គន់វត្តទៀត
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ sanook