សុផា លីនដា បញ្ជាក់ជាថ្មី ពីទំនាក់ទំនងជាមួយ នៅ ស៊ីនឿន
- 2016-10-07 14:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុផា លីនដា បញ្ជាក់ជាថ្មី ពីទំនាក់ទំនងជាមួយ នៅ ស៊ីនឿន
ចន្លោះមិនឃើញ
សុផា លីនដា បានអះអាងមកកាន់ Sabay ថា ទំនាក់ទំងរវាងនាង និងលោក នៅ ស៊ីនឿន គ្មានអ្វីលើសពីមិត្តភាព និងគិតត្រឹមតែជាតារាចម្រៀងរៀមច្បងប៉ុណ្ណោះ។
“ចាស៎ បើនិយាយពីទំនាក់ទំនងខ្ញុំជាមួយលោក នៅ ស៊ីនឿន គ្រាន់តែជាពាក្យចចាមរ៉ាម ពីសាព័ត៌ មានមួយទៅសាព័ត៌មានមួយទៀតប៉ុណ្ណោះ មិនមែនជាការពិតទេបង នាងខ្ញុំ និងគាត់រាប់អានគ្នាធម្មតា និងចាត់ទុករូបគាត់ជាតារាចម្រៀងរៀមច្បងមួយរូប គ្មានអ្វីលើសពីហ្នឹងទេ កុំយល់ច្រឡំ"។ កញ្ញា សុផា លីនដា ថ្លែង។
តារាម៉ូដែលខាងលើបន្តថា កាយល់ច្រឡំកន្លងមក ដោយសារតែទង្វើរបស់ខ្លួន និងលោក នៅ ស៊ីនឿន មានភាពស្និទ្ធស្នាលនឹងគ្នាទើបធ្វើឲ្យទស្សនិកជន រួមទាំងអ្នកសិល្បៈមួយចំនួនបានគិតថា ទំនាក់ទំនងនាង និងតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ ជ្រាលជ្រៅលើសពីមិត្តភ្តិទៅទៀត។
សុផា លីនដា បន្ថែម ទោះបីជាមានការផ្គូរផ្គង់រូបនាង និងលោក នៅ ស៊ីនឿន ថាជាគូដណ្តឹង និងគ្នាក្តី តែសំរាប់នាងផ្ទាល់ គិតថាវាជារឿងធម្មតា ហើយក៏មិនបានបាក់ចិត្តស្រឡាញ់គ្នាទៅវិញទៅមក តាមការចាប់គូរបស់អ្នកសាព័ត៌មាននោះដែរ ព្រោះមានការងារដែលត្រូវបំពេញរៀងៗខ្លួន គ្មានពេលវេលាគិតពីរឿងស្នេហានោះទេ៕
អត្ថបទ៖ ឆុង ស៊ីណាន