ផល ពៅវីរ័ត្ន ស្ដាយមិនបានសម្ដែងតួឯកប្រុស "ស្រទន់មន្តស្នេហ៍”
- 2016-10-07 17:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផល ពៅវីរ័ត្ន ស្ដាយមិនបានសម្ដែងតួឯកប្រុស "ស្រទន់មន្តស្នេហ៍”
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសរូបសង្ហា និងជាតួឯកប្រុសក្នុងរឿង "អស្ចារ្យណាស់សំណព្វចិត្តខ្ញុំ” ផល ពៅវីរ័ត្ន បានប្រាប់ឲ្យដឹងថា លោកមានការសោកស្ដាយជាខ្លាំង ដែលខកខានមិនបានសម្ដែងជាតួឯកប្រុសក្នុងរឿង "ស្រទន់មន្តស្នេហ៍”។
រូបថត ៖ ផ្តល់ឲ្យ ផល ពៅវីរ័ត្ន និង សុខ សោម៉ាវត្តី ថតសម្អាងការ
“បងស្ដាយណាស់អូនអើយ មិនបានសម្ដែងរឿងប្រលោមលោករបស់ Sabay មួយនេះ ព្រោះតែបងជាប់ថតរឿងសម្រាប់បញ្ចាំងនៅទូរទស្សន៍ពីរ បានជាបងមិនហ៊ានទទួលថត "ស្រទន់មន្តស្នេហ៍” ទៀត ខ្លាចគ្មានពេលគ្រប់គ្រាន់សម្ដែង ខាតពេលវេលាអ្នកដឹកដោយសារយើង។” បុរសវ័យ ២៨ ខាងលើបានបញ្ជាក់ទៀតថា ពេលក្រុមការងារ Studio 4 ទាក់ទងមកដើម្បីទៅសាកល្បងសមត្ថភាព គឺក្នុងតំណែងជាតួឯក តែលោកមិនមានពេលគ្រប់គ្រាន់។
ចំណែក ឈិន សុធា ក្រុមការងារ Studio 4 ដែលទទួលបន្ទុកផ្នែក Casting បានឲ្យដឹងដូចគ្នាទៅនឹងសាមីខ្លួនដែរថា លោកចង់បានតារាប្រុសរូបនេះ។ "តាមទម្រង់មុខគាត់ សក្តិសមនឹងតំណែងតួឯក ដេត ភូមិន្ទ និងតួ សង្វារ ហើយខាងខ្ញុំចង់បានគាត់មក Casting ដែរ តែគាត់មិនទំនេរ ខ្ញុំស្ដាយគាត់ដែរហ្នឹង”។
តារាប្រុសដែលប្រឡងក្នុងកម្មវិធី Khmer Supermodel ជំនាន់ទី ៣ ឆ្នាំ ២០១២ -២០១៣ ជាប់ចំណាត់ថ្នាក់លេខ ២ បានបញ្ជាក់ទៀតថា លោកក៏ជា Fan ប្រលោមលោក Sabay ដែរ ព្រោះតែងបានតាមដានរឿងមិនដែលដាច់សូម្បីតែ "ស្រទន់មន្តស្នេហ៍” ក៏និស្សិតទេសចរណ៍ឆ្នាំទី ៣ រូបនេះចូលចិត្តអានដែរ៕
ចុចអាន៖រឿង “ស្រទន់មន្តស្នេហ៍” កំពុងសម្លឹងតារា Original Song
អត្ថបទ៖ទ្រី រ៉ាវី