ស្វែងយល់ពីជំងឺបេះដូង និងម៉ាស៊ីនឆ្លុះក្រពះពោះវៀន (GI Scope)
- 2016-10-10 17:54:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីជំងឺបេះដូង និងម៉ាស៊ីនឆ្លុះក្រពះពោះវៀន (GI Scope)
ចន្លោះមិនឃើញ
ភាពជឿនលឿននៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តជាងមួយទសវត្សរ៍កន្លងមកនេះ បានជួយឲ្យយើងអាចស្វែងយល់បានច្រើនពីជំងឺបេះដូង និងជំងឺប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែបើអ្នកតាមដានព័ត៌មានវេជ្ជសាស្រ្តមិនបានដិតដល់ទេនោះអ្នកអាចនឹងខកខានឱកាសស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗនៃការធ្វើរោគវិនិច្ឆ័យ និងការវិភាគដែលមានប្រសិទ្ធភាព ឬអាចយល់ខុសពីបញ្ហាគ្រោះថ្នាក់នៃជំងឺទាំងអស់នេះ។
សាស្រ្តាចារ្យរងវេជ្ជបណ្ឌិត ស៊ូវ៉ាត់ឆៃ ផនរតនារ៉ាងស៊ី អ្នកឯកទេសខាងជំងឺបេះដូង នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បានមានប្រសាសន៍ថា «មនុស្សមួយចំនួនដែលមានជំងឺបេះដូងគួរតែកុំភ័យអី។ ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងសាច់ដុំបេះដូង ធ្វើឲ្យសុខភាពល្អប្រសើរឡើង និងធានាថាបញ្ហាគ្រោះថ្នាក់នៃជំងឺបេះដូង ដូចជាសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម ត្រូវបានគ្រប់គ្រងបានល្អ»។
បច្ចុប្បន្ននេះមានវិធីព្យាបាលទំនើបៗជាច្រើន ដើម្បីព្យាបាលរោគសញ្ញានៃបញ្ហាបេះដូង រួមទាំងការព្យាបាលក្នុងសរសៃឈាមដោយ Angioplasty ជាមួយនឹងប្រភេទរ៉ឺស័រ (Stent) ខុសៗគ្នា រួមទាំង Bioresorbable Vascular Scaffold, Drug-Eluting Stents និង TAVI ដែលជាបច្ចេកវិទ្យាព្យាបាលចុងក្រោយបំផុតមួយក្នុងការព្យាបាលការស្ទះសរសៃឈាមអាអកធ្ងន់ធ្ងរ ដែលជាទូទៅកើតមានចំពោះអ្នកជំងឺវ័យចំណាស់។ ការស្វែងយល់ពីវិធីសាស្រ្តដែលបច្ចេកវិទ្យា ទាំងអស់នេះអាចជួយឲ្យមុខងារបេះដូងប្រសើរឡើងដើម្បីបង្កើនគុណភាពជីវិត។
ក្រៅពីបញ្ហាបេះដូង ប្រព័ន្ធរំលាយអាហារក្នុងរាងកាយក៏ជាបញ្ហាធំនិងស្មុគ្រស្មាញមួយផងដែរ។ ប្រព័ន្ធរំលាយអាហាររួមបញ្ចូលទាំងសរីរាង្គសំខាន់ៗជាច្រើន និងមានវិសាលភាពធំជាង៣០ហ្វីត ចាប់ពីមាត់និងបំពង់លេបអាហារ ឆ្លងកាត់ក្រពះ ពោះវៀនតូច ពោះវៀនធំ និងរន្ធគូទ។ មានមនុស្សជាច្រើនបានទទួលការពិនិត្យតាមម៉ាស៊ីន GI Scope ដោយមិនដឹងថាចាំបាច់ ឬអត់ ហើយអ្នកខ្លះទៀតមិនដឹងថាគេធ្វើបានត្រឹមត្រូវ និងមានប្រសិទ្ធភាពដែរឬទេ។ យើងត្រូវតាមដានព័ត៌មានថ្មីៗ ដូចជាថ្នាំរលាកថ្លើម C ប្រភេទថ្មី ដែលកំពុងមាននៅលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ និងប្រសិទ្ធភាពល្អជាងមុន។
លោកវេជ្ជបណ្ឌិត ចាក់កាផាន់ អូសាងថាមណន់ ប្រធានផ្នែកជំងឺក្រពះពោះវៀន និងជំងឺថ្លើម ប្រចាំនៅមជ្ឈមណ្ឌលផ្នែកប្រព័ន្ធរំលាយអាហារ (G-I) នៃមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់ នឹងណែនាំពីវិធីជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដូចជា ការឆ្លុះមើលក្រពះ ពោះវៀនធំ និង ERCP (Endoscopic Retrograde CholangioPancreatography) ដែលកំពុងប្រើប្រាស់សម្រាប់អ្នកជំងឺនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងមន្ទីរពេទ្យទូទាំងពិភពលោក ព្រមទាំងនៅមន្ទីរពេទ្យបំរុងរ៉ាត់ផងដែរ។
ការតាមដានរាល់ចំណេះដឹងថ្មីៗ នឹងជួយឲ្យលោកអ្នកទទួលការរស់នៅប្រកបដោយសេចក្តីសុខ!
អំពីមន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ
អត្ថបទៈ ពាណិជ្ជកម្ម