U14 ភ្នំពេញក្រោន ចាញ់ U14 Bangkok United ០-១ ពាន P-Meiji
- 2016-10-11 18:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U14 ភ្នំពេញក្រោន ចាញ់ U14 Bangkok United ០-១ ពាន P-Meiji
ចន្លោះមិនឃើញ
ក្រុមយុវជនភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមយុវជនថៃ Bangkok United ដោយលទ្ធផល ០-១ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ P-Meiki Cup នៅពេលប្រទេសថៃនាព្រឹកថ្ងៃអង្គារនេះ។
ការប្រកួតនៅទៅលាន Chang Training Ground ក្រុមយុវជនទាំងពីរបានបង្ហាញលេងល្អដូចគ្នាទាំងការប្រយុទ្ធ និងការពារ ប៉ុន្តែក្រុមយុវជនភ្នំពេញក្រោនមិនអាចបំប៉ោងសំណាញ់ទីរបស់គេបានឡើយ។ ចំណែក U-14 Bangkok United បានទម្លាយសំណាញ់ទីរបស់យុវជនភ្នំពេញក្រោនបាន១គ្រាប់នៅនាទីទី៥៤នៃវគ្គទី២ដោយកីឡាករAukit Pikaew។
យុវជនភ្នំពេញក្រោននឹងត្រូវប្រកួតទី២ជាមួយយុវជនក្រុមខ្លាំង Buriram United វេលាម៉ោង២នៅទីលាន i-Mobile៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ ភ្នំពេញក្រោន