របៀប​ដំឡើង​ទៅកាន់ macOS Sierra

  • 2016-10-12 16:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ macOS Sierra ឲ្យ​ដោនឡូត​ជា​ផ្លូវការ​កាល​ពី​ពេល​កន្លង​ទៅ ជាមួយ​នឹង​មុខងារ​និង​ការ​រចនា​ថ្មីៗ និង​ជំនួយ​ការ​ឆ្លាតវៃ Siri ផង​ដែរ។

 

 

ប្រិយមិត្ត​ទាំងអស់​គ្នា​អាច​ស្វែង​យល់​ពី​របៀប​ដំឡើង​ទៅ​កាន់ macOS 10.12 ខាង​ក្រោម ដោយ​មិន​បាត់បង់​ទិន្នន័យ និង​ងាយ​ស្រួល​បំផុត។ ដើម្បី Upgrade បាន​តម្រូវ​ឲ្យ​មាន៖

 

  • Apple ID មួយ​សម្រាប់​ដំឡើង
  • មាន​ផ្ទៃ​ទំនេរ​សល់​យ៉ាង​តិច 8GB
  • Backup ឬ Copy ទិន្នន័យ​សំខាន់ៗ​ទុក​ចៀសវាង​បាត់បង់​ដោយ​ប្រការ​ណាមួយ។

 

របៀប Update៖ 1/. បើក AppStore 2/. ស្វែង​រក​ពាក្យ “macOS Sierra” ក្នុង​ប្រអប់ Search 3/. ចុច​លើ​ពាក្យ Download ហើយ​រង់ចាំ​រហូត​ដល់ Download ចប់ 4/. ធ្វើ​តាម​ការ​ណែនាំ​រហូត​ដល់​ចប់​សព្វគ្រប់។

 

សម្រាប់​ដំណើរការ​នៃ​ការ Upgrade នេះ​ទាមទារ​រយៈ​ពេល​ជា​មធ្យម​ប្រហែល ៤ ទៅ ៥ ម៉ោង​សម្រាប់​ការ​ទាញ​យក Software និង​ជិត​មួយ​ម៉ោង​ទៀត​សម្រាប់​ការ Install ហើយ​រយៈ​ពេល​យូរ ឬ​ឆាប់​អាស្រ័យ​លើ​ល្បឿន Internet របស់​អ្នក។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​ដំណើរ​ការ​ពី​ដើម​រហូត​ដល់​ចប់​សព្វគ្រប់៖

 

 

ដោយ៖ ឆាយ