អបអរសាទរ​! តារា​កម្ពុជា​ឈ្នះ​ពាន​បី​នៅ​ម៉ាឡេស៊ី​យប់មិញ

  • 2016-10-13 17:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ពុធ រ៉ានី បាន​ប្រាប់ Sabay ពី​ម៉ាឡេស៊ី​ថា ក្រុម​តារា​កម្ពុជា​ដែល​បាន​ទៅ​ចូល​រួម​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2016 បាន​ឈ្នះ​ពាន់​រង្វាន់​បី​កាលពី​យប់មិញ ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី​បី​ជាប់​គ្នា​ដែរ។

 

 

អ្នក​ស្រី​បាន​បន្ត​ទៀត​ថា ពាន​រង្វាន់​ដែល​ទទួល​បាន​មាន Best dress (ពាន​តារា​ស្លៀក​ពាក់​ស្អាត​ជាង​គេ​ ) Best Caption shot (ការ​ថត​រូប) I'm win Lucky Draw ។ ពាន​តារា​ស្លៀក​ពាក់​ស្អាត​ជាង​គេ​ បាន​ទៅ​លើ​តារា​សម្ដែង ណាខុន ហើយ​ផ្នែក​នារី​បាន​ទៅ​លើ​តារា​ស្រី​មក​ពី​ប្រទេស​វៀតណាម។ ចំណែក​រង្វាន់​ពីរ​ផ្នែក​ទៀត Best Caption shot និង I'm win Lucky Draw ផ្ដោត​សំខាន់​លើ​ការងារ​ជា​ក្រុម។

 

 

មន្ត្រី​ផ្នែក​ទីផ្សារ​នៅ​ស្ថាន​ទូត​ម៉ាឡេស៊ី​ខាង​លើ បាន​បន្ត​ថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​សិល្បករ​តំណាង​កម្ពុជា​បាន​ឈ្នះពាន​ Best dress ពី​កម្មវិធី​​នេះ។ ដោយ​កាល​ពី​ឆ្នាំ ២០១៤ គឺ​បាន​ទៅ​លើ​អ្នកនាង គង់ ចាន់ស្រីមុំ ២០១៥ បាន​ទៅ​លើ ឈុន វីរៈកុសល្យ និង​ឆ្នាំ​នេះ​បាន​ទៅ​លើ ណាខុន ។

 

តារា​សម្ដែង​សម្បុរ​ស្រអែម ណាខុន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ និង​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ពី​ប្រទេស​សម្បូរ​ដូង​ប្រេង​មួយ​នេះ។

 

ក្រៅ​ពី ណាខុន នៅ​មាន​កញ្ញា សុផា លីនដា និង​ កញ្ញា កែវ​ សុបញ្ញា ក៏​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​ថ្ងៃ​ទី ០៦ តុលា ២០១៦ ដែរ។ ASEAN CELEBRITY EXPLORE QUEST MALAYSIA 2016 ជា​កម្មវិធី​ជួប​ជុំ​តារា​អាស៊ី​ដ៏​ធំ​មួយ​រៀប​ចំ​ដោយ​ប្រទេស​ម៉ាឡេស៊ី​ជា​រៀងរាល់​ឆ្នាំ ហើយ​ពួក​គេ​នឹង​មក​ដល់​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ទី ១៣ ខែ​តុលា​នេះ៕

 

 

 

ចុចអាន៖បុរស​សង្ហារ​កម្ពុជា​ម្នាក់ ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី​យប់មិញ

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់​ឲ្យ

អត្ថបទពេញនិយម
អត្ថបទថ្មី