អតីតអ្នកចាត់ការ Bigman ងាកមកបង្កើតក្រុមតារាម៉ូដែលផ្ទាល់ខ្លួន
- 2016-11-01 18:11:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកចាត់ការ Bigman ងាកមកបង្កើតក្រុមតារាម៉ូដែលផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
អតីតអ្នកចាត់ការទូទៅផលិតកម្ម Bigman លោក ព្រុំ រតនៈ ហៅ ប៊ី បានងាកមកបើកក្រុមតារាម៉ូដែលមួយក្រុម ក្រោយដកខ្លួនពីការងារក្នុងផលិតកម្មក្នុងស្រុកជាបន្តបន្ទាប់។
លោក ព្រុំ រតនៈ និងក្រុមម៉ូដែលរបស់លោក(រូបថត៖ហ្វេសប៊ុក រតនៈ)
ដំបូងឡើយក្រោយតស៊ូលំបាកជាច្រើនក្នុងឆាកជីវិត ព្រុំ រតនៈ បានចូលរួមជាមួយផលិតកម្មក្នុងឆ្នាំ ២០១៤ កាន់នាទីជាអ្នកចាត់ការទូទៅលើតារាចម្រៀងក្នុងផលិតកម្ម។ ១ឆ្នាំក្រោយ លោកក៏ឈប់មកចូលរួមជាមួយផលិតកម្មមេហ្គា មុនពេលឈប់ មកបង្កើតក្រុមម៉ូដែលផ្ទាល់ខ្លួនវិញដែលមានឈ្មោះថា "Bee Model" នាពេលថ្មីៗនេះ។
ជំនួញផ្ទាល់ខ្លួនទី១នេះ តាមសាមីខ្លួន គឺដើម្បីគេចចេញពីជីវិតធ្វើការអោយគេ។ "គិតថា ធ្វើការឲ្យគេបានតែប៉ុណ្ណឹងបង ម៉ារស់ ធ្វើយូរហើយដូចមិនទៅមុខ អីចឹងទៅ មកធ្វើខ្លួនម្ដងមើល! ម្យ៉ាងយើងក៏ធ្វើការខាងហ្នឹងកាន់តួអីយូរដែរហើយ យល់ដឹងខ្លះៗដែរ ចឹងក៏បង្កើតតែម្ដងទៅ"។ រតនៈ ថ្លែង។
"Bee Model" បច្ចុប្បន្នមានសមាជិកប្រមាណជាជិត០៩នាក់ ក្នុងនោះស្រី ៥ ប្រុស៤ សុទ្ធតែស្អាតៗ។ ក្រោយដំណើរការប្រមាណកន្លះឆ្នាំ ក្រុមម៉ូដែលថ្មីថ្មោងមួយនេះ កំពុងដំណើរការល្អ ដោយមានអតិថិជនជាច្រើនចាប់អារម្មណ៍ ជាហេតុធ្វើឲ្យការឆ្លើយតបនៅមានការខ្វះខាត ដោយសារសមាជិកនៅមានចំនួនតិច។
"អីចឹងហើយ យើងកំពុងមានគម្រោងរើសចូលបន្ថែមទៀតបង ទាំងប្រុស ទាំងស្រី គឺត្រូវការខ្ពស់ៗ ហើយប្រុសមានសាច់ដុំអីចឹងណាបង ដើម្បីបង្គ្រប់តម្រូវការ" អ្នកគ្រប់គ្រងវ័យ ២៨ឆ្នាំ បន្ថែម។តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងដដែល "Bee Model" របស់លោក មានផ្ដល់សេវាកម្មដូចជា តារាម៉ូដែលសម្រាប់ដើរបង្ហាញម៉ូដក្នុងពិធីនានា រួមទាំងក្រុមរបាំផង៕
អាន៖ អ្នកគ្រប់គ្រងតារាដែលមានប្រវត្តិជាអ្នករត់តុ ដកខ្លួនពី Bigman
អត្ថបទ៖ ទារិកា