មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក ពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ
- 2016-10-15 18:13:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក ពិនិត្យជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
រៀងរាល់ខែតុលា គឺជាទិវានៃការថែទាំជំងឺមហារីកសុដន់ទូទាំងសកលលោក។ "ឆាប់បង្ការ ឆាប់ប្រទះឃើញ ឆាប់ទទួលការព្យាបាល" គឺជាកម្មវត្ថុនៃសកម្មភាពបង្ការ និងព្យាបាលជំងឺមហារីកនៃទិវា "ការថែទាំជំងឺមហារីកសុដន់"។
មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក នឹងរៀបចំកម្មវិធីនេះឡើង ដោយផ្ដោតសំខាន់លើការអប់រំទាក់ទងនឹងជំងឺមហារីកសុដន់ ការប្រឹក្សា ការត្រួតពិនិត្យសុខភាព។ ចាប់ពីថ្ងៃទី១៥ តុលា ដល់ថ្ងៃទី១៥ ធ្នូ ២០១៦ មន្ទីរពេទ្យនឹងផ្ដល់ការត្រួតពិនិត្យរុករកជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃ ក្នុងនោះនឹងផ្ដល់ការព្យាបាលជូនអ្នកជំងឺមហារីកសុដន់ជាច្រើននាក់ដោយឥតគិតថ្លៃផងដែរ។
នីតិវិធីនៃការចូលរួម៖
ការត្រួតពិនិត្យទាំងនោះ មានដូចខាងក្រោម៖
១. ការត្រួតពិនិត្យដោយការស្ទាបរកដុំសាច់មហារីក។ ២.ការថតអេកូ ៣.ការគាបមើលដោះ (mammographie)
បើអ្នកអញ្ជើញទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យខាងលើផ្ទាល់តែម្តងនោះ អ្នកនឹងទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ដូចជា៖
រួមទាំងការពិនិត្យរកមើលដុំសាច់មហារីក
ខាងក្រោមនេះជារោគសញ្ញាដំបូងនៃជំងឺមហារីកសុដន់ដំណាក់កាលដំបូង៖
របៀបត្រួតពិនិត្យមើលសុដន់ដោយខ្លួនឯង៖
គោលការណ៍សំខាន់ៗក្នុងការបង្ការជំងឺមហារីកសុដន់ ដែលជា "ឃាតកទី១" ក្នុងការបំផ្លាញសុខភាពរបស់ស្ត្រី។ ក្រុមអ្នកជំនាញថា ជំងឺមហារីកសុដន់មិនត្រឹមតែអាចបង្ការនោះទេ ថែមទាំងការបង្ការនេះអាចទទួលបានប្រសិទ្ធភាពខ្ពស់ទៀតផង។ ជាង ៧០% នៃជំងឺមហារីកសុដន់ អាចបង្ការដោយខ្លួនឯងបាន ដោយគ្រាន់តែព្យាយាមត្រួតពិនិត្យដោយខ្លួនឯង។
១. យកចិត្តទុកដាក់លើរបបអាហារ៖ គួរបរិភោគប្រេងរុក្ខជាតិ កាត់បន្ថយការបរិភោគ ឬមិនបរិភោគខ្លាញ់សត្វ និងពពួកmargarine គួរបរិភោគសាច់ត្រីស្រស់ៗបន្លែ និងផ្លែឈើ។
២. យកចិត្តទុកដាក់លើរបៀបរស់នៅ៖ ជៀសវាងការជក់បារី និងផឹកស្រាច្រើនហួសកម្រិតក្នុងមួយថ្ងៃ មិនត្រូវជក់បារីលើសពី ៥ ដើម មិនត្រូវផឹកស្រាលើសពីកន្លះលីត្រនៃស្រាក្រហមក្នុងមួយថ្ងៃ។
៣. ហាត់ប្រាណឲ្យបានទៀងទាត់៖ ត្រូវព្យាយាមហាត់ប្រាណឲ្យបាន៤ដងក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកបាន៥០%។ ការធ្វើលំហាត់ប្រាណក៏អាចកាត់បន្ថយភាពធាត់ដែលបណ្ដាលមកពីការថយចុះនូវមុខងារនៃប្រព័ន្ធភាពស៊ាំនិងអតុល្យភាពនៃអ័រម៉ូនផងដែរ។
៤. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឱសថ៖ គោរពតាមលក្ខខណ្ឌធម្មជាតិ ជៀសវាងការប្រើថ្នាំ oxytocin ជៀសវាងការប្រើថ្នាំហួសកម្រិត ឬប្រើប្រាស់មួយចំនួនរយៈពេលយូរដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់កើតជំងឺមហារីក ដូចជា ពពួកឱសថបន្ថយភាពធុញថប់ ពពួកAntihistamines ឱសថបញ្ចុះទឹកនោម ឱសថបំបាត់ក្អួត ឱសថបន្ថយសម្ពាធឈាម ថ្នាំងងុយគេង ជៀសវាងការប្រើប្រាស់ថ្នាំពន្យារកំណើតជាញឹកញាប់ កំណត់មិនឲ្យមានការលើសនៃកម្រិតអ័រម៉ូន។
៥. ត្រួតពិនិត្យដោយខ្លួនឯងឲ្យបាន១ដងក្នុង១ខែ៖ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរុករកជំងឺមហារីកសុដន់ដំណាក់កាលដំបូង។
បើស្ត្រីគ្រប់រូបចាប់អារម្មណ៍ ឬសង្ស័យពីសុខភាពខ្លួន ចង់ធ្វើការកំណត់រោគវិនិច្ឆ័យពីជំងឺមហារីកសុដន់ឲ្យកាន់តែច្បាស់ សូមកុំខ្មាសអៀន និងប្រញាប់មកចុះឈ្មោះត្រួតពិនិត្យដោយឥតគិតថ្លៃ ព្រោះពេលវេលា និងចំនួននៃការត្រួតពិនិត្យមានកំណត់។ សម្រាប់ព័ត៌មានលម្អិត អ្នកអាចអញ្ជើញទៅកាន់ទីស្នាក់ការតំណាងរបស់មន្ទីរពេទ្យនៅទីក្រុងភ្នំពេញ វិមានកាណាឌីយ៉ាជាន់ទី១៩ ឬអាចទាក់ទង 023 96 8888 / 089 96 8888 ៕
អត្ថបទ៖ ពាណិជ្ជកម្ម