ពូឃ្លាំង ធ្វើ​បទ​ចម្រៀង​ឲ្យ ម៉ារ៉ា ប៊ុណ្ណា

  • 2016-10-19 16:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម Galaxy ម៉ារ៉ា ប៊ុណ្ណា បាន​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ ​លោក​គ្រោង​ចេញ​បទ​ចម្រៀង​ចំនូន២បទ​ទៀត ដើម្បី​វាយ​លុក​ទីផ្សារ ដោយ​ក្នុង​នោះ​មាន​១បទ គឺ​ជា​ស្នាដៃ​តែង​និពន្ធ​ដោយ ពូឃ្លាំង។

 

បទ​ចម្រៀង ដែល លោក ម៉ារ៉ា ប៊ុណ្ណា ត្រៀម​ចេញ​នោះ​មាន ទី១​បទ "ប្រាប់​គេ​ទៅ​ថា​យើង​បែក​គ្នា” ដែល​​និពន្ធ​ដោយ​ផលិតកម្ម និង ទី២ បទ "​ផ្កា​ស្រពោន​មាសរតី" និពន្ធ​ឡើង​ដោយ ពូឃ្លាំង។

 

តារា​ចម្រៀង​​​​​រូប​​នេះ​បាន​បញ្ជាក់​ថា ដោយ​​​មាន​ការ​រាប់​អាន​គ្នា​ស្និទ្ធស្នាល​ ពូឃ្លាំង​បាន​និពន្ធ​បទ​ចម្រៀង​ខាង​លើ​ឲ្យ​លោក​ច្រៀង​យូរ​មក​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចេញ ។ លោក​ថា បទ​"ផ្កា​ស្រពោន​មាសរតី" ជា​បទ​ចម្រៀង​មនោសញ្ចេតនា ដែល​រៀប​រាប់​ពី​សេចក្ដីស្នេហា​កម្សត់​មួយ​គូ បច្ចុប្បន្ន​ផលិត​កម្ម កំពុង​តែ​ត្រៀម​ថត ដោយ​​ការ​ថត​នោះ មិនមែន​តែ​ថត​ជា ​CD ​នោះ​ឡើយ ពោល​គឺ​គ្រោង​ថត​ជា​វីដេអូ ខារ៉ាអូខេ​តែ​ម្ដង។

 

ចាប់​តាំង​ពី​ចូល​ក្នុង​ផលិតកម្ម Galaxy ​ជិត​១ឆ្នាំ​មក​ លោក ម៉ារ៉ា ប៊ុណ្ណា មាន​បទ​ចម្រៀង​ចំនួន​៤បទ​មក​ហើយ ក្នុង​នោះ​មាន បទ​"សង្សារ​ស្រី​ខារ៉ាអូខេ" បទ" អនិច្ចា​ស្នេហា​អ្នកប្រដាល់" បទ​  "ជ័យ​យោ​បាល់​ទាត់​កម្ពុជា" និង​បទ "និទ្ទេស​ក្បត់​​លំដាប់​A​”។

 

 

អត្ថបទ៖ ខុត សីហា