Pokemon Go អាប់ដេតថ្មី មិនអាចលេងពេលបើកឡានបាន
- 2016-10-19 17:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pokemon Go អាប់ដេតថ្មី មិនអាចលេងពេលបើកឡានបាន
ចន្លោះមិនឃើញ
ហ្គេម Pokemon Go ទទួលបានការអាប់ដេតថ្មីមួយទៀតហើយ ដោយម្ដងនេះមានបន្ថែមមុខងារដែលនឹងដកសត្វ Pokemon ចេញពីតំបន់អ្នកលេងទាំងអស់ ប្រសិនបើហ្គេមចាប់បានថាអ្នកលេងកំពុងតែនៅក្នុងរថយន្តដែលធ្វើដំណើរក្នុងល្បឿន ៤៨ គ.ម/ម៉។
ការបន្ថែមមុខងារថ្មីនេះក្នុងគោលបំណងដើម្បីហាមឃាត់មិនឲ្យមានការលេងហ្គេម Pokemon Go ពេលកំពុងបើកបរដែលអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្ដែងកាលពីខែសីហា កន្លងទៅមានគ្រោះថ្នាក់ចរាចរប៉ះពាល់ដល់អាយុជីវិតមួយបានកើតឡើងនៅក្នុងប្រទេសជប៉ុន ដោយមានពាក់ព័ន្ធនឹងហ្គេម Pokemon Go។
ត្បិតថាចំនួនអ្នកលេង Pokemon Go បានថយចុះនៅតាមប្រទេសមួយចំនួន ប៉ុន្តែតំបន់ផ្សេងៗទៀតលើពិភពលោកនៅតែទទួលបានការពេញនិយមនៅឡើយ៕
ចុចអាន៖ ប្រជាជនឥណ្ឌាប្រើ Wi-Fi Free ដើម្បីមើលរឿងអាសអាភាស
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AndroidAuthority