Chevrolet Colorado ស៊េរី ០១៧ បំពាក់​បច្ចេកវិទ្យា​ចង្កូត​អេឡិចត្រូនិក

  • 2016-10-20 20:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ចង្កូត​អេឡិចត្រូនិក" ជា​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយដែល​​អាច​ធ្វើការ​គណនា​កម្រិត​ល្បឿន​រថយន្ត​ស្វ័យ​ប្រវត្តិ ក្នុង​ករណី​បើក​យឺត ចង្កូត​ធូរ​ស្រួល​បញ្ជា ​ករណី​បើក​លឿន​ចង្កូត​នឹង​តឹង​តាម​នោះ ​អាច​ជួយ​រក្សា​ស្ថេរភាព​រថយន្ត​មិន​ឲ្យ​រេ​ខ្លាំងពេល​បើក​លឿន និង​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​បើក​បរ។

 

 

លោក ប៉ែន ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​យូណាយធីត អូតូ ត្រេឌីង​ជា​ក្រុមហ៊ុន​នាំចូល​រថយន្ត Chevrolet បាន​ឲ្យ​ដឹង​ថា ​ រថយន្ត Chevrole Colorado 2017 ជា​ប្រភេទ​រថយន្ត Pickup បួន​កៅអី​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​រហូត​ដល់​ទៅ ១៨០ សេស ខណៈ​កម្លាំង​ម៉ាស៊ីន​ម៉ូឌែល​មុនៗ​មាន​ត្រឹម​តែ ១៦៣ សេស អាច​បើក​បរ​គ្រប់​ស្ថានភាព​ផ្លូវដោយ​គ្មាន​បញ្ហា។

 

 

រថយន្ត Colorado ស៊េរី​ឆ្នាំ ២០១៧ នេះ​ផ្នែក​ខាង​ក្រោយ​អាច​ផ្ទុក​របស់​របរ​ផ្សេងៗ​បាន រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ប្លែក​ពី​ម៉ូឌែល​មុន​ៗ ដោយ​ផ្លាស់​ប្តូរ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​ដូច​ជា កុង​ទ័រ​ស្បែក កៅអី​​មុខ ក្រោយ មាន​បំពាក់​បច្ចេកវិទ្យា​លោត​សញ្ញា​ប្រាប់​ដំណឹង ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រុង​ប្រយ័ត្ន​ពេល​អង្គុយ​នៅ​កៅអី​ក្រោយ​មិន​បាន​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព មិន​តែ​ប៉ុណ្ណោះ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ផ្នែក​ខាង​ក្រៅ​ដូចជា កាង ភ្លើង​បំភ្លឺ​ពេល​យប់ ចំណែក​​ភ្លៅ​កង់​ទាំង​បួន​គ្រាប់​ មាន​បំពាក់​បច្ចេកវិទ្យា​ថ្លឹង​ទម្ងន់ និង​សម្ពាធ​ស្វ័យ​ប្រវត្តិ​ទំហំ ១៨ អុីញ។

 

រថយន្ត Chevrolet Colorado ស៊េរី​ឆ្នាំ ២០១៧ មាន​តម្លៃ​ប្រហែល ៤៧០០០ ដុល្លារ៕

 

 

 

អាន​បន្ត៖ Honda​ ​បន្ថែម​រោងចក្រផលិត​យានយន្តក្នុង​ប្រទេស​ចិន

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី