Honda​ ​បន្ថែម​រោងចក្រផលិត​យានយន្តក្នុង​ប្រទេស​ចិន​

  • 2016-10-20 17:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​របស់​ ​Honda​ ​ទើប​បង្ហើប​គម្រោង​សាងសង់​រោងចក្រ​ផលិត​យានយន្ត​ក្នុង​ខេត្ត​ ​Wuhan​ ​ប្រទេស​ចិន​ ​ខណៈ​ពួក​គេ​មាន​រោងចក្រ​ជា​ច្រើន​រួច​ហើយ​ក្នុង​ប្រទេស​នេះ។

 

 

រោងចក្រ​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរការ​នា​ឆ្នាំ​ ​២០១៩​ ​ជា​មួយ​សមត្ថភាព​ផលិត​យានយន្ត​ប្រមាណ​ ​១២០ ០០០​ ​គ្រឿង​ក្នុង​មួយឆ្នាំសម្រាប់​ឆ្នាំ​ដំបូង​ ​និង​ ​២៤០ ០០០​ ​គ្រឿង​សម្រាប់​ពេល​ដំណើរការ​រលូន។ ជា​មួយ​គ្នា​នេះ​របាយការណ៍​ពី​ទីផ្សារ​ហ៊ុន​អាស៊ី​ ​Nikkei​ ​បង្ហាញ​ថា​រោងចក្រ​ថ្មី​ខាង​លើ​អាច​នឹង​បង្កើន​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​យានយន្ត​ ​Honda​ ​ដល់​ទៅ​ ​២០​ ​%​ ​មក​លើ​ទីផ្សារ​ ​ចិន​ ​និង​សម្រាប់​នាំ​ចេញ។

 

សព្វ​ថ្ងៃ​នេះ​ ​Honda​ ​មាន​រោង​ចក្រ​ ​៣​ ​ក្នុង​ប្រទេស​ចិន​ ​ដែល​ ​១​ ​ក្នុង​ខេត្ត​ក្វាងចូវ​ភាគ​ខាងត្បូង​ ​និង​ ​២​ ​ក្នុង​ទីក្រុង​ ​Wuhan​ ​ហើយ​រោង​ចក្រ​ទាំង​នោះ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អារ៉ាប់​ ​រុស្ស៊ី​ ​និង​អាហ្វ្រិក។

 

អាន​បន្ត​ ​៖​Apple ដាស់​តឿន​​ពី​ឆ្នាំង​សាក​ iPhone ​ក្លែង​ក្លាយ​​លក់​លើ​ Amazon អាន​បន្ត​ ​៖​Samsung​ ​អាចផ្លាស់ប្ដូរ​នាយក​ប្រតិបត្តិ​​ក្រោយ​បញ្ហា​ ​Note 7 អាន​បន្ត​ ​៖​កុំព្យូទ័រ​ Mac ជំនាន់​​ថ្មី​ ​បង្ហាញ​វត្តមាន​ផ្លូវ​ការ​ចុង​ខែ​នេះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​japantoday

អត្ថបទថ្មី