Wow! ការពិតកាហ្វេមានប្រយោជន៍ដល់ម្លឹង!

  • 2016-10-24 16:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាហ្វេ​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ពេញ​និយម​ទេ​ តែ​វា​ថែម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​អ្នក​ទៀត​ផង។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ការពិត​មួយ​ចំនួន​នៃ​កាហ្វេ​ ហើយ​លទ្ធផល​នៃ​ការ​សិក្សា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​។​ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​៧​យ៉ាង​បញ្ជាក់​ថា​កាហ្វេ​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក។​

 

 

. កាហ្វេ​ធ្វើ​ឲ្យ​អ្នក​ឆ្លាត

កាហ្វេ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មិន​ងងុយ​នោះ​ទេ​​ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​ជាង​មុន​ផង​ដែរ​ដោយ​សារ​សារជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​អាច​ជួយ​ទាំង​ខួរ​ក្បាល ​​និង​​​អារម្មណ៍​របស់​យើង​ឲ្យ​ស្រស់​ស្រាយ​, មាន​សកម្មភាព​ស្វាហាប់​ បង្កើន​ការ​ចង់​ចាំ​ ការ​យល់​ដឹង និង​តួនាទី​មួយ​ចំនួន​ទៀត។

 

 

.​ ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ និង​ធ្វើ​ឲ្យ​រាង​កាយ​ស្វាហាប់​ជាង​មុន

ជាតិ​កាហ្វេអ៊ីន​ជា​សារជាតិ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់។​ កាហ្វេអ៊ីន​អាច​បង្កើន​ការ​រំលាយ​អាហារ​និង​បង្កើន​អុកស៊ីដកម្ម​នៃ​អាស៊ីដ​ខ្លាញ់​ ហើយ​វា​ក៏​ជួយ​ដល់​ការ​ធ្វើ​ចលនា​រាង​កាយ​របស់​អ្នក​ពី​១១ ទៅ​១២%​ ផង​ដែរ​ជា​មធ្យម។​

 

 

. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ ​គឺ​ជា​ជំងឺ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។​ កា​សិក្សា​បង្ហាញ​ថា​អ្នក​ដែល​ផឹក​​កាហ្វេ​ជា​ប្រចាំ​​អាច​កាត់​បន្ថយ​ហានិភ័យ​របស់​ជំងឺ​នេះ។

 

. ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាត់បង់​ការ​ចងចាំ

កាហ្វេ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​ជាង​មុន​នោះ​ទេ​ តែ​វា​ក៏​អាច​ការពារ​ខួរ​ក្បាល​របស់​អ្នក​ពី​ការ​ភ្លេចភ្លាំង​ផង​ដែរ។​ អ្នក​ផឹក​កាហ្វេ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាត់​បង់​ការ​ចង​ចាំ​ដល់​ទៅ​៦០%។

 

 

. ​ល្អ​សម្រាប់​ថ្លើម​របស់​អ្នក

​ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ។​កាហ្វេ​អាច​កាត់បន្ថយ​អត្រា​កើត​ជំងឺ​ក្រិន​ថ្លើម​ដល់​ទៅ​៨០% ​សម្រាប់​អ្នក​ដែល​ផឹក​៤​កែវ​ ឬ​ច្រើន​ជាង​នេះ​ជា​ប្រចាំ។ វា​ក៏​ជួយ​បន្ថយ​ការ​កើត​ឡើង​នូវ​ជំងឺ​មហារីក​ថ្លើម​បាន​ដល់​ទៅ​៤០%​ផង​ដែរ។

 

. ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ

ប្រហែល​មាន​មនុស្ស​ជា​ច្រើន​គិត​ថា​កាហ្វេ​មិន​ល្អ​សម្រាប់​សុខភាព។ ប៉ុន្តែ​តាម​ពិត​ទៅ​​កាហ្វេ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ​ ៣០%​ ជា​ពិសេស​ការ​ស្លាប់​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២។

 

 

. កាហ្វេ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម

អ្នក​មាន​ដឹង​ទេ​ថា​ កាហ្វេ​ក្នុង​ដៃ​អ្នក​មួយ​កែវ​ ឬក៏មួយកំប៉ុងមាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​រួម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ផង​ដែរ។ នេះ​អាច​ជា​មូល​ហេតុ​ដែល​កាហ្វេ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ជា​ពិសេស​ក្នុង​ចំណោម​ពួក​លោក​ខាង​លិច។​

 

ចំណាំ៖ ទោះ​បី​ជា​កាហ្វេ​ផ្ដល់​ចំណុច​ល្អ​មែន​ តែ​អ្នក​មិន​គួរ​ផឹក​ច្រើន​ពេក​ទេ​ព្រោះ​វា​អាច​បង្ក​ផល​អវិជ្ជមាន​ទៅ​វិញ។​ ដើម្បី​ឲ្យ​វា​មាន​ប្រសិទ្ធ​ភាព​ អ្នក​គួរ​ជៀស​វាង​ដាក់​ស្ករ​ច្រើន ឬ​សារធាតុ​ផ្សេង​ទៀត​ក្នុង​កាហ្វេ​ដែល​វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព។​ បើ​សិន​អ្នក​មាន​ជំងឺ​គេង​មិន​លក់​ អ្នក​មិន​គួរ​ផឹក​កាហ្វេ​នៅ​ពេល​ថ្ងៃ​ត្រង់​ ឬ​ពេល​ល្ងាច​នោះ​ទេ​។

 

ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់សំរាប់ការឆុងកាហេ្វផឹកនៅផ្ទះដោយខ្លួនឯងនោះទេ ឥឡូវនេះកាន់តែងាយស្រួល ផលិតផល ណេសកាហ្វេ​​មានជាប្រភេទកំប៉ុង ដែលមានបី​​​រសជាតិ​​ផ្សេងៗ​គ្នា តាមចំណង់​ចំណូលចិត្តរបស់​អ្នក យើងខ្ញុំសូមណែនាំដូចខាងក្រោម៖

 

  1. Nescafé Latte: ណេសកាហ្វេ ឡាតេ ជា​កាហ្វេ​ដែល​លាយ​ជាមួយ​ទឹកដោះ​ច្រើន ធ្វើឲ្យ​កាហ្វេ​ស្រាល​តែ​នៅ​រក្សាជាតិ​​កាហ្វេ​បាន​ឈ្ងុយល្អ​។ Latte សក្តិ​សម​បំផុត​សម្រាប់​មិត្ត​យុវវ័យ​ដែល​ចង់​សាក​ផឹក​កាហ្វេ​ជា​លើក​ដំបូង ឬ​អ្នកដែល​ទើប​តែចេះ​ផឹកកាហ្វេ ព្រោះ​វា​ងាយ​ស្រួល​ផឹក​ហើយ​មាន​រសជាតិ​ឆ្ងាញ់​ពិសេស​ជក់ចិត្ត​។
  2. Nescafé Espresso Roast: ណេស​កាហ្វេ ​អេសស្ព្រែសសូរ៉ូស ជាកាហ្វេខាប់ និង មានរសជាតិខ្លាំង។ ផ្ដល់​ឲ្យ​អ្នក​នូវ​កាហ្វេ​​រសជាតិដើម​ ឈ្ងុយ​ឆ្ងាញ់ ។ Espresso Roast សម​ស្រប​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញុំា​កាហ្វេ​រសជាតិដើម ​និង​មានជាតិ​ផ្អែម​ស្រាល ដើម្បី​ពង្រឹង​ស្មារតី និង បង្កើន​​​ថាមពល​មុន​ចាប់​ផ្ដើម​ការងារ​ប្រចាំថ្ងៃ។​
  3. Nescafé Dark Roast: ណេសកាហ្វេ ដាក រ៉ូស ផ្តល់​ឲ្យ​អ្នក​នូវ​កាហ្វេចាស់ខ្លាំង មាន​រស​ជាតិ​ល្វីង​មុត និង​ មាន​ក្លិន​កាហ្វេ​ខ្លាំង​ឈ្ងុយ​ជាប់​ច្រមុះ​​។ Dark Roast​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ចាស់ខ្លាំង និង​ មានទម្លាប់​​ញុំា​កាហ្វេ​ជា​ប្រចាំ ដោយ​ក្រេប​រសជាតិ​កាហ្វេ​​សន្សឹមៗ ម្ដង​បន្តិចៗ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា​។ គេ​សង្កេត​ឃើញ​អ្នក​ដែល​និយម​ទទួល​ទាន Dark Roast ភាគ​ច្រើន​ជា​បុរស​ ៕
 

សូម​បញ្ជាក់​ថា ណេសកាហ្វេ​កំប៉ុង​ ​កាន់​តែ​ត្រជាក់ កាន់​តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់។