តួរឿង "មហិច្ឆតា​អ៊ូម៉ីនាង" បាក់​សម្រស់ និង​ឡើង​គីឡូ​មើល​លែង​ស្គាល់

  • 2016-10-21 16:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ត្រូវ​បាន​គេ​លើក​តម្កើង​ថា​ជា​តួ​មួយ​ក្នុង​ចំណោម​តួ​ស្អាត​បំផុត​ក្នុង​រឿង​ភាគ "មហិច្ឆតា​អ៊ូម៉ីនាង" តែ​សម្រស់​របស់​តារា​សម្ដែង Kathy Chow នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

 

 

កាល​ពី​ថ្ងៃ​ទី​១៩​ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ហុងកុង Kathy Chow បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ។ ជា​យូរ​មក​នេះ តួ​រឿង "The Empress of China” តែង​ត្រូវ​បាន​គេ​សរសើរ​ថា​ក្មេង​ជាង​វ័យ និង​មិន​ចេះ​ចាស់​បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​វ័យ​៥០​ឆ្នាំ​ក៏​ដោយ។

 

យ៉ាងណាក៏ដោយ នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​នេះ ស្រី​ស្អាត​ត្រកូល Chow បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ចំពោះ​ការ​ប្រែប្រួល​នៃ​រូប​សម្រស់​របស់​ខ្លួន។ គេ​សង្កេត​ឃើញ​ថា តារា​ស្រី​កើត​ឆ្នាំ​១៩៦៦​ឡើង​ទម្ងន់​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​មុខ​ក៏​មិន​ស្រស់​ស្អាត​ដូច​មុន​ទៀត​ដែរ។ ខណៈ​មនុស្ស​មួយ​ចំនួន​ចំអន់​ថា​អ្នក​ម្នាង​យ៉ាង​លែង​ស្អាត​ដូច​មុន​ហើយ​នោះ ក៏​មាន​មតិ​មួយ​ចំនួន​បាន​ចេញ​មុខ​កាន់​ជើង​នាង​ថា​អាយុ​៥០​ឆ្នាំ​ស្អាត​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ណាស់​ហើយ៕

 

 
 
 
 
 

ចុចអាន៖Tao អតីត​សមាជិក​ក្រុម EXO រង​ការ​រិះគន់​ពេល​បន្ត​តំណែង​តួ​អ៊ូខុង​របស់​ទិន ហ្វី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14