Galaxy S7 Edge ​ពណ៌​ទឹក​សមុទ្រ​នឹង​មាន​លក់​ខែ​វិច្ឆិកា​​នេះ

  • 2016-10-23 16:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung បាន​ប្រកាស​ថា​ Galaxy S7 Edge ដែល​មាន​​ពណ៌​ថ្មី​ ពណ៌​ទឹក​សមុទ្រ​​នឹង​មាន​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី​ ៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ នៅ​ប្រទេស​សិង្ហបុរី។

 

Note 7 ពណ៌​ទឹក​សមុទ្រ

 

ដូច​ដែល​ដឹង​ហើយ​ថា​តាម​ពិត​ទៅ​ពណ៌​ទឹក​សមុទ្រ​នេះ​ពណ៌​ថ្មី​ដែល​ Samsung បាន​បន្ថែម​ទៅ​លើ​ Galaxy Note 7 ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​កើត​មាន​លើ​ម៉ូដែល​ Note ជំនាន់​ចុង​ក្រោយ​នេះ​ ទើប​ Samsung យក​ជម្រើស​ពណ៌​ថ្មី​នេះ​ទៅ​ដាក់​បន្ថែម​លើ​ Galaxy S7 Edge វិញ។ ដំបូង​ឡើយ Galaxy S7 Edge មាន​ចេញ​លក់​នៅ​លើ​ពិភពលោក​ដោយ​មាន​ជម្រើស​ពណ៌​តែ​ ៤ ប៉ុណ្ណោះ​គឺ​ ខ្មៅ, ប្រាក់, មាស និង ផ្កាឈូក​មាស។

 

 

ក្រុមហ៊ុន​ Samsung មិន​បាន​បញ្ជាក់​ឡើយ​ថា​ Galaxy S7 Edge ពណ៌​ទឹក​សមុទ្រ​នេះ​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ដទៃ​ទៀត​ក្រៅ​ពី​ទីផ្សារ​ប្រទេស​សិង្ហបុរី​​ឬ​យ៉ាង​ណា​នោះ៕

 

ចុច​អាន៖ កាមេរ៉ា Google Pixel មិន​ខ្លាំង​ដូច​ ​iPhone7 និង Galaxy S7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​

អត្ថបទពេញនិយម