ចម្ការ​ទំពាំង​បាយ​ជូរ ​៥០​ហិកតា ​កំពុង​ទាញ​ភ្ញៀវ​ទេសចរណ៍​ខ្លាំង​នៅ​បាត់ដំបង

  • 2016-10-25 17:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា​ផ្លូវ​ទៅ​ភ្នំ​បាណន់ ​មាន​កន្លែង​លក់​ស្រា​ទំពាំង​បាយ​ជូរ​មួយ​កន្លែង​ឈ្មោះ​ថា ចាន់ ថៃឈឿង ​ដែល​នរណា​ៗ​ក៏​តែងតែ​ចូល​ទៅ​ភ្លក់​រសជាតិ​ស្រា​ផលិត​ដោយ​កូន​ខ្មែរ​នៅ​ទី​នេះ​ដែរ។

 

ជាក់ស្ដែង​កន្លែង​ផលិត​ស្រា​នេះ មាន​ចម្ការ​មួយ​ទៀត​ដែល​មាន​ផ្ទៃ​ដី​រហូត​ដល់​៥០​ហិតា​ឯ​ណោះ ​ស្ថិត​នៅ​ភូមិ​អូរ​អណ្ដូង ឃុំ​ត្រែង ​ស្រុក​រតន​មណ្ឌល ​ខេត្ត​បាត់ដំបង ​តាម​កំណាត់​ផ្លូវ​ទៅ​ខេត្ត​ប៉ៃលិន។ ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​នេះ ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ពី​សំណាក់​អ្នក​ទេសចរណ៍​នានា ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ព្រោះ​វា​មាន​ផ្ទៃ​ដី​ធំ ​ហើយ​មាន​ដាំ​ផ្កា​លំអ​ថែម​ទៀត​ផង។

 

ជួប​ជាមួយ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ​លោក ចាន់ ថៃឈឿង ​ម្ចាស់​ចម្ការ​ផ្ទាល់​បាន​រៀបរាប់​ថា​លោក​បាន​ដាំ​ទំពាំង​បាយ​ជូរ​បាន​១៣​ហិតា​ហើយ ​ក្នុង​ផ្ទៃ​ដី​៥០​ហិកតា​នេះ។ ដោយ​ទំពាំង​បាយ​ជូរ​ទាំង​នោះ ​មាន​ទាំង​ហូប​ផ្លែ​និង​យក​ទៅ​ធ្វើ​ស្រា។ ម្ចាស់​ចម្ការ​ម្នាក់​នេះ ​បាន​បន្ថែម​ទៀត​ថា​លោក​បាន​ចំណាយ​ដើម​ទន់​ច្រើន​ក្នុង​ការ​មើល​ថែ ប៉ុន្តែ​វា​ក៏​អាច​ទទួល​បាន​ផល​ច្រើន​មក​វិញ​ដែរ ព្រោះ​ទំពាំង​បាយ​ជូរ​មិន​សូវ​ជា​ពិបាក​ដាំ​នោះ​ទេ ហើយ​ក៏​ឆាប់​បាន​ផល។

 

ចង់​ដឹង​ថា​ផល​លំបាក​នៃ​ការ​ដាំ​ទំពាំង​បាយ​ជូរ ​និង​រឿង​រ៉ាវ​ផ្សេង​ទៀត​ទាក់ទង​ចម្ការ​ខាង​លើ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

 

<

រាប់​ពី​ឆ្វេង​ទឹក​ខ្ញី ៨ ០០០ រៀល, ទឹក​ទំពាំង​បាយជូរ ១០ ០០០ និង ស្រាទំពាំង​បាយជូរ ១៥ ដុល្លារ

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី