មូលហេតុអ្វី បណ្ដាលឲ្យកើតជំងឺភ្នែកក្រហម?
- 2016-10-25 15:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុអ្វី បណ្ដាលឲ្យកើតជំងឺភ្នែកក្រហម?
ចន្លោះមិនឃើញ
ជំងឺភ្នែកក្រហមដែលគេអាចឃើញវាកើតឡើងលើមនុស្សមួយចំនួន ដោយធ្វើឲ្យភ្នែករបស់ពួកគេឡើងក្រហម មានភាពឈឺចាប់ និងហៀរទឹកភ្នែក។ តើមូលហេតុអ្វីបង្កឲ្យកើតជំងឺនោះ?
លោកវេជ្ជបណ្ឌិត អៀ រស្មី ដែលជាគ្រូពេទ្យព្យាបាលរោគភ្នែកនៃគ្លីនិកឯកទេសភ្នែក ម៉េង រត្ននីនបានរៀបរាប់ពីជំងឺខាងលើនោះដូចខាងក្រោម៖
ជំងឺភ្នែកក្រហមគឺជាការរលាកភ្នាសពណ៌សនៃភ្នែក។ មូលហេតុដែលបណ្ដាលឲ្យកើតបញ្ហានេះគឺដោយសារតែ ការរលាកដោយមេរោគ បាក់តេរី និងវីរុស មកពីដៃកខ្វក់ប៉ះពាល់ភ្នែក ។ការប្រើផលិតផលប្រើប្រាស់ប្រចាំថ្ងៃបណ្ដាលឲ្យសារធាតុមួយមួយចំនួនចូលភ្នែក ធ្វើឲ្យភ្នែកប្រតិកម្ម។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា ជំងឺភ្នែកក្រហមដោយសារមេរោគគឺអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារការប៉ះពាល់ឬប្រើប្រាស់របស់របរប្រចាំថ្ងៃរួមគ្នាដោយមានមេរោគជាប់ជាមួយ (ពុំមែនការមើលមុខគ្នាឆ្លងនោះទេ)។
ចំពោះរោគសញ្ញា គឺអ្នកជំងឺមានអារម្មណ៍រកាំភ្នែក ហើមត្របកភ្នែក ហូរទឹកភ្នែកច្រើន (ជាទឹកភ្នែកថ្លា ឬទឹករងៃ) ស្រវាំងភ្នែក។ វាអាចកើតនៅលើភ្នែកម្ខាងរួចឆ្លងទៅភ្នែកទៀតក្នុងរយៈពេលមួយអាទិត្យ។
សម្រាប់ការព្យាបាលគឺ ត្រូវមានអនាម័យ ព្រោះអ្នកជំងឺអាចជាសះស្បើយពីជំងឺនោះដោយខ្លួនឯងក្នុងរយៈពេល១ទៅ២សប្ដាហ៍។ លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងរយៈពេលនោះ អ្នកជំងឺគប្បីឧស្សាហ៍លាងដៃ និងលុបលាងមុខឲ្យបានស្អាត។ ក្នុងករណីអ្នកជំងឺពិបាកទ្រាំ អាចប្រើថ្នាំបន្តក់ ឬថ្នាំផ្សះធ្វើឲ្យឆាប់ជាសះស្បើយ៕
អត្ថបទ៖ មាន រតនា