ស៊ុំ សុម៉ាលី ពីតារាសម្តែងក្លាយជាថៅកែគ្រឿងសំអាង
- 2016-10-27 16:41:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុំ សុម៉ាលី ពីតារាសម្តែងក្លាយជាថៅកែគ្រឿងសំអាង
ចន្លោះមិនឃើញ
អ្នកនាង ស៊ុំ សុម៉ាលី បានប្រាប់មកកាន់ Sabay ថាបន្ទាប់ពីជោគជ័យក្នុងអាជីពជាតារាសម្តែងខ្សែភាពយន្តហើយនោះ មកដល់ពេលនេះ នាងក៏ជាថៅកែបោះដុំគ្រឿងសំអាងដែលនាំចូលពីក្រៅប្រទេស។
តួអង្គក្រមិចក្រមើមក្នុងរឿង "អ្នកនាងម្ចាសឡឺកឺ" រូបនេះថ្លែងថា៖ "ចាសបងសព្វថ្ងៃនេះក្រៅពីអាជីពជាអ្នកសម្តែងខ្សែភាពយន្ត ខ្ញុំក៏បាននាំចូលផលិតផលគ្រឿងសំអាងមកពីប្រទេសកូរ៉េ និង ប្រទេសថៃ។ គ្រឿងសំអាងទាំងនោះមានដូចជា ផលិតផលថែរក្សាផ្ទៃមុខ ដងខ្លួនឲ្យសភ្លឺថ្លា និងផលិតផលជួយថែបំប៉នសរសៃសក់"។
តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះបន្ថែមថា អ្វីដែលនាងមានសព្វថ្ងៃគឺជាកំលាំងញើសឈាមរបស់នាងទាំងអស់ គ្មានអ្នកណាជួយឧបត្ថម្ភ ឬជ្រោមជ្រែងពីក្រោយភាពជោគជ័យរបស់នាងនោះទេ។ នាងបន្តថា៖"ខ្ញុំតស៊ូខ្លាំងណាស់បងមុននឹងមានថ្ងៃនេះ និយាយទៅគឺពីបាតដៃទទេហ្មងណាបង ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលឈានដល់ដំណាក់កាលមួយនេះ"។
ចំពោះដើមទុនក្នុងការនាំផលិតផលចូលពីក្រៅប្រទេសនេះនាងសុំលាក់សិន ដែលសព្វថ្ងៃនេះផលិតផលរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអតិថិជន។ អ្នកនាង សុម៉ាលី បញ្ជាក់៕
អត្ថបទ៖ ឆុង ស៊ីណាន