ដឹង​អត់ ​ប្រចៀវ​នៅ​ល្អាង​ភ្នំ​សំពៅ ​មាន​ប៉ុន្មាន​ក្បាល ​ហើយ​ជា​ប្រភេទ​អ្វី​​ដែរ?

  • 2016-10-27 17:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភ្នំ​សំពៅ ​ក្នុង​ខេត្ត​បាត់ដំបង ​មាន​ល្អាង​ប្រចៀវ​មួយ​កន្លែង​ធំ​ជាង​គេ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​និង​អន្តរ​មក​មើល​កម្សាន្ត ​នា​ពេល​វេលា​ម៉ោង​៥:៣០​នាទី​ទៅ​ម៉ោង​៦​ល្ងាច។

 

ប្រចៀវ​ក្នុង​ល្អាង​នេះ​ដែរ​ ជា​ប្រភេទ​ប្រចៀវ​ជ្រួញ​បបូរមាត់ ដែល​ជា​ប្រភេទ​ទើប​តែ​រក​ឃើញ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ បើ​តាម​ឯកសារ​នៅ​ភ្នំសំពៅ ​បាន​សរសេរ​យ៉ាង​ច្បាស់​ថា ​ក្នុង​ល្អាង​មួយ​នេះ​ដែរ ​មាន​ប្រចៀវ​រហូត​ដល់​ទៅ​ជាង​១​លាន​ក្បាល​ឯ​ណោះ ពោល​គឺ​នេះ​ជា​សំបុក​ធំ​ជាង​គេ​នៅ​កម្ពុជា។ ប្រភេទ​ប្រចៀវ​ជ្រួញ​បបូរមាត់​នេះ ​នៅ​កម្ពុជា​មាន​១៣​សំបុក ហើយ​សរុប​ទាំង​អស់​មាន​ជាង​៦​លាន​ក្បាល។

 

សត្វ​ប្រចៀវ​ប្រភេទ​នេះ ​អាច​ហើរ​បាន​រហូត​ដល់​ទៅ​៥០​គីឡូម៉ែត្រ​ឯ​ណោះ ពី​សំបុក​របស់​វា​ជា​រៀង​រាល់​យប់ ដើម្បី​ចាប់​សត្វ​ល្អិត​ជា​អាហារ។ ដោយ​ពពួក​សត្វ​ល្អិត​ទាំង​នោះ រួម​មាន​សត្វ​ដែល​បំផ្លាញ​ទិន្នផល​កសិកម្ម ដូចជា​មមាច​ជា​ដើម។ ប្រចៀវ​ជ្រួញ​បបូរមាត់​នេះ ​មួយ​ក្បាល​អាច​ស៊ី​ចំណី​ពី​៥០​ទៅ​១០០​%​នៃ​ទម្ងន់​របស់​វា (១៥​ក្រាម) ​ជា​រៀងរាល់​យប់ ដូច្នេះ​ហើយ​វា​អាច​ការពារ​ទិន្នផល​ស្រូវ​បាន​លើស​ពី​២០០០​តោន ​ក្នុង​១​ឆ្នាំ​ឱ្យ​ប្រជា​កសិករ​នៅ​បាត់​ដំបង។

 

ប្រិយមិត្ត​ដែល​ចង់​ទៅ​មើល​ប្រចៀវ​ប្រភេទ​នេះ ចេញ​ពី​ល្អាង​របស់​វា ​អាច​ទៅ​រង់ចាំ​មើល​បាន​ចន្លោះ​ពី​ម៉ោង​៥:៣០​នាទី ​ដល់​ម៉ោង​៦:០០​នាទី​ល្ងាច៕

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី