អ៊ាម វន្នី សៅ ឧត្តម មុន្នីរាជ រួមគ្នាត្រៀមបញ្ចេញអាល់ប៊ុមស្នាដៃបទនិពន្ធថ្មី
- 2016-10-28 14:11:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ាម វន្នី សៅ ឧត្តម មុន្នីរាជ រួមគ្នាត្រៀមបញ្ចេញអាល់ប៊ុមស្នាដៃបទនិពន្ធថ្មី
ចន្លោះមិនឃើញ
អ៊ាម វន្នី ប្រាប់ថាលោកនិពន្ធបទចម្រៀងបានប្រមាណជាង ១០បទ និងកំពុងចេញថត MV សម្រាប់អាល់ប៊ុមដំបូងឲ្យ សៅ ឧត្តម មាស មុន្នីរាជ ដែលទាំងបីនាក់សុទ្ធតែជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ដូចគ្នា។
ក្នុងវ៉ុលរួមគ្នាដំបូងនេះ អ៊ាម វន្នី ប្រាប់ថាលោកជាអ្នកនិពន្ធទាំងអស់ ហើយក្នុងនោះក៏មានតារាចម្រៀងស្រីថ្មីម្នាក់ទៀតតែលោកថាសុំលាក់សិន។ ហើយក្រុមលោកទាំង៤នាក់នេះបានសហការគ្នាជាមួយផលិតកម្មមួយ ប៉ុន្តែលោកថាមិនទាន់ចង់បង្ហាញទេ ចាំលទ្ធផល MV ចេញទាំងអស់សិន។ ទៀតសោតលោកមានបំណងចង់រើសបន្ថែមទៀត បើសិនមានគេចាប់អារម្មណ៍នឹងមានសមត្ថភាពជាពិសេសមនុស្សស្រី ព្រោះអីក្រុមលោកឥលូវមានប្រុស៣នាក់ហើយ។
ម្ចាស់បទ "ស្អប់ស្នេហ៍ដំបូង" ថ្លែងថា៖ "ទាំង១០បទនោះខ្ញុំបាននិពន្ធរួចរាល់ហើយ តែអ្នកច្រៀងមិនទាន់ថតរួច ពេលនេះថតបាន៥បទ និងចេញថត MVបណ្ដើរៗហើយ"។
យ៉ាងណាមិញសម្រាប់ក្តីសង្ឃឹមក្នុងអាល់ប៊ុមដំបូងនេះ តារាចម្រៀងមកពីខេត្តបាត់ដំបងប្រាប់ថាមានច្រើន ត្បិតអីមនុស្សក្នុងក្រុមសុទ្ធតែមានសមត្ថភាព៕
អត្ថបទ៖ ថា ម៉ាលីដា