ឡូយ! ទិញទំនិញគ្រប់ប្រភេទ ច្រើនជម្រើស ពីផ្សារអនឡាញល្បីAliexpress ជាមួយ PayGo
- 2016-10-28 16:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! ទិញទំនិញគ្រប់ប្រភេទ ច្រើនជម្រើស ពីផ្សារអនឡាញល្បីAliexpress ជាមួយ PayGo
ចន្លោះមិនឃើញ
ដំណឹងល្អសម្រាប់អ្នកដែលរវល់ការងារខ្លាំង គ្មានពេលដើរផ្សារ ព្រោះពេលនេះអ្នកគ្រាន់តែនៅមួយកន្លែង ហើយចុចទូរស័ព្ទ ក៏អាចបញ្ជាទិញទំនិញគ្រប់ប្រភេទពីផ្សារអនឡាញធំបំផុតរបស់ចិន Aliexpress បានយ៉ាងងាយស្រួល និង ចំណាយពេលតិច ដោយប្រើប្រាស់ Virtual MasterCard ។
ក្រុមហ៊ុន PayGo ផ្ដល់ជូន Virtual Master Card ដ៏ទំនើប ឥតគិតថ្លៃ ដែលអ្នកអាចបង្កើត និង ប្រើប្រាស់បានភ្លាមៗ ក្នុងទូរស័ព្ទដៃគ្រប់ពេល និងទីកន្លែង ហើយមានសុពលភាពដូចប័ណ្ណ MasterCard ពិតៗ ដែរ ។
អ្នកអាចក្លាយជាម្ចាស់ PayGo MasterCard យ៉ាងងាយស្រួល ដូចខាងក្រោម ៖
ទី១ ៖ សូមដំឡើងកម្មវិធី PayGo ក្នុងទូរស័ព្ទ ដៃរបស់អ្នក រួចចុចលើ My Card ហើយបំពេញព័ត៌មាន
ទី២ ៖ សូមទៅកាន់ទូរម៉ាស៊ីន PayGo ណាមួយដើម្បីបញ្ចូលទឹកប្រាក់ដែលអ្នកត្រូវប្រើប្រាស់ដើម្បីទិញទំនិញពី Aliexpress ។ ដើម្បីរកមើលទីតាំងPayGo ដែលនៅជិតអ្នកបំផុត សូមចូលក្នុងកម្មវិធី PayGo ក្នុងទូរស័ព្ទដៃ ហើយចុចលើ Find a Kiosk ។
ស្វែងយល់លម្អិតពីរបៀបបង្កើត PayGo Wallet help.paygo24.com
សូមមើលវីដេអូពីរបៀបបង្កើតគណនី និងបញ្ជាទិញទំនិញ ក្នុង Aliexpress ៖
តោះ! សាករកមើលទំនិញសំណព្វចិត្តអ្នកក្នុង Aliexpress ហើយបញ្ជាទិញតាម Virtual MasterCard ឥលូវនេះ !
គេហទំព័រ Aliexpress គឺ ជាហាងលក់ទំនិញអនឡាញដ៏ល្បី និង ធំបំផុតរបស់ចិនសម្រាប់អតិថិជនទូទាំងពិភពលោក ដែលមានទំនិញរាប់រយលានមុខ ពិសេសទាំងតម្លៃ និង គុណភាព គឺសម្បូរបែបសម្រាប់ជ្រើសរើស ។
ក្រុមហ៊ុនPayGo ផ្ដល់ជូនអ្នកនូវដំណោះស្រាយទូរទាត់ប្រាក់ងាយស្រួល និងមានសុវត្ថិភាពខ្ពស់សម្រាប់ការបញ្ជាទិញទំនិញ ដោយអ្នកមិនបាច់បារម្ភពីការបាត់បង់ប្រាក់លើអ្វីដែលអ្នកមិនបានចាយនោះឡើយ។
ចំពោះគុណភាពទំនិញ និង រយៈពេលនៃការផ្ញើមកកម្ពុជា អាចខុសៗគ្នា ដែលជាទូទៅត្រូវការពេលចន្លោះពី ១៥-២០ថ្ងៃ ហើយនេះជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនAliexpress ផ្ទាល់។
ដូច្នេះមុនសម្រេចចិត្ត ថាអ្នកកម្ម៉ង់ទិញទំនិញណាមួយ សូមពិនិត្យមើលព័ត៌មានលម្អិត តម្លៃទំនិញ និងរយៈពេលនៃការផ្ញើទំនិញនោះមកកម្ពុជាឲ្យបានច្បាស់ ដើម្បីកុំឲ្យខកចិត្តនៅពេលក្រោយ។
ពេលទំនិញមកដល់កម្ពុជា បុគ្គលិកការិយាល័យប្រៃសណីយនឹងទាក់ទងទៅលេខទូរស័ព្ទដែលអ្នកដាក់ ពេលអ្នកចុះឈ្មោះបង្កើតគណនីAliexpress។ ករណីការកម្ម៉ង់របស់អ្នកជួបបញ្ហាណាមួយ អ្នកអាចទាក់ទងរាយការណ៍ទៅក្រុមហ៊ុនAliexpress បាន ភ្លាមៗ ដើម្បីទទួល បានដំណោះស្រាយ ។
Aliexpress ចាប់ដំណើរការក្នុងឆ្នាំ២០១០ បានក្លាយជាផ្សារអនឡានដ៏ធំ និង មានកិត្តិនាមលំដាប់ពិភពលោករបស់ក្រុមហ៊ុន Alibaba Group ដែលបង្កើតឡើងដោយមហាសេដ្ឋីចិនល្បីឈ្មោះ Jack Ma ។
ដើម្បីទទួលព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹង PayGo សូមចូលទៅវេបសាយ www.paygo24.com ឬ ចុចLike លើ Facebook PayGo