ហៃ ដារ៉ូ ក្លាយ​ជា​បុរស​ពោះ​ម៉ាយ​ តស៊ូចិញ្ចឹម​កូន​ស្រី​​ក្នុង​វិថី​សិល្បៈ

  • 2016-10-28 21:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​និយម​ត្រាប់​សំឡេង​ទិន​ហ្វី ហៃ​ ដារ៉ូ​ បាន​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ​ រស់​នៅ​ពីរ​នាក់​កូនស្រី​អាយុ​៨ខែ ខណៈ​​លោក​និង​ប្រពន្ធ​បាន​លែង​លះ​គ្នា​ប្រមាណ​ជាង១​ខែ​មក​ហើយ ក្រោយ​រៀប​ការ​បាន​​ជាង​១​ឆ្នាំ​មក​នេះ។

 

ហៃ​ ដារ៉ូ សុំ​មិន​រៀប​រាប់​ច្រើន​រឿង​រ៉ាវ​លែង​លះ​គ្នា​ជាមួយ​ប្រពន្ធ​ តែ​អារម្មណ៍​គេ​នៅ​ស្រលាញ់​នាង គ្រាន់​តែ​មិន​អាច​រួម​រស់​ជាមួយ​គ្នា​ត​ទៀត​បាន​។

 

 

“ខ្ញុំ​ និង​គាត់​(ប្រពន្ធ) មិន​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ធំ​ដុំ​ឡើយ ប៉ុន្តែ​យើង​ទាំង​ពីរ​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​ត​ទៀត​បាន​ទេ​ ព្រោះ​ខ្ញុំ​មិន​អាច​បោះ​បង់​ចោល​សិល្បៈ ហើយ​គាត់​ក៏​មិន​អាច​រស់​នៅ​ជាមួយ​ខ្ញុំ​នៅ​ភ្នំពេញ​នេះ​បាន​ទៀត រឿង​រ៉ាវ​សំខាន់​​មាន​តែ​ប៉ុណ្ណឹង​ឯង"។

  ​ យ៉ាង​ណា​ក៏​ដោយ​​​តារា​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង​​រូប​នេះ​ ថា​​លោក​លែង​ចង់​គិត​គូរ​រឿង​ស្នេហា​ទៀត​ឡើយ សំខាន់​ពេល​នេះ​លោក​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​មាន​មុខ​មាត់​ក្នុង​វិថី​សិល្បៈ​សាជាថ្មី និង​ចង់​ឲ្យ​កូន​ស្រី​មាន​អនាគត​៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​​