១០​យ៉ាង​សំខាន់ៗ​​ពី រីយ៉ា ​អ្នក​គាំទ្រ​អាច​នឹង​មិន​ធ្លាប់​ដឹង

  • 2016-11-04 20:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​មួយ​ចំនួន​របស់​តារា​​សម្ដែង​ក្នុង​ចិត្ត​យុវវ័យ​​ រីយ៉ា ប្រហែល​ជា​មាន​អ្នក​គាំទ្រ​នាង​បាន​ដឹង​ច្រើន​កន្លង​មក​​ មិន​ថា​ទាំង​ការងារ​សិល្បៈ​ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​​ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិនទាន់​បាន​ដឹង តោះ​ទៅ​តាម​ដាន​១០​ចំណុច​សំខាន់ៗ​របស់​ រីយ៉ា ទាំង​អស់​គ្នា ដែល​​នាង​បាន​បង្ហើប​ប្រាប់Sabay ៖

 

 

១. រីយ៉ា ជា​គ្រាន់​ជា​ឈ្មោះ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ នាង​មាន​ឈ្មោះ​ពិត​ថា ម៉ុន ផលចរិយា នាង​មាន​អាយុ ២០ ឆ្នាំ (២២ មិនា ១៩៩៦)។

 

២. រីយ៉ា ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ ធនាគារ និង ហិរញ្ញវត្ថុ នៅ​សកល​វិទ្យាល័យ​ន័រតុន។ ​

 

៣. ពេល​ចូល​សិល្បៈ​ដំបូង​ រីយ៉ា គ្មាន​បំណង​ធ្វើ​ជា​តារា​សម្ដែង​នោះ​ទេ ក្ដី​សុបិន​របស់​នាង​ចង់​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូដ។

 

 

៤. រីយ៉ា បង្ហាញ​ខ្លួន​ដំបូង​ក្នុង​វីដេអូ​ចម្រៀង "កុំ​បន្ទោស​បង​អី" របស់​តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន។ រឿង​ទី​១​ដែល​នាង​បាន​​សម្ដែងជា​តួ​ឯក​គឺ "វាល​ស្រែ​ស្នេហ៍​ខ្ញុំ" ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម​​ដំបូង​វិញ​គឺ ស្រាបៀ​នៅ​ក្នុង​ស្រុក​មួយ។

 

៥. រីយ៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​កាន់​តែ​ច្បាស់​តាម​រយៈ​ទេពកោសល្យ​សម្ដែង​យ៉ាង​លេច​ធ្លោ​ក្នុង​​បទ "ទី​បំផុត" និង "ស្នាម​ថើប​ចុង​ក្រោយ" របស់​តារា​ចម្រៀង ហេង ពិទូ។

 

៦. តារា​នៅ​ក្នុង​ដួង​ចិត្ត​របស់ រីយ៉ា៖ តារា​ក្នុង​ស្រុក ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ហ៊ិន ចាន់​នីរ័ត្ន ចំណែក​ឯ​តារា​បរទេស​វិញ​មាន CL, Park Bom , Aum Patcharapa និង Chompoo Araya។

 

 

 

(CL, Park Bom, Aum Patcharapa និង Chompoo Araya)

 

៧. រីយ៉ា ចូល​ចិត្ត​ស្លៀក​សំលៀក​បំពាក់​ធម្មតាៗ​​មិន​ស៊ិចស៊ី ​ពេក ហើយ​សំលៀក​បំពាក់​នាង​តែង​តែ​ជ្រើស​រើស​ស្លៀក​តាម​ទំហំ​កម្មវិធី ចំណែក​ការ​ផាត់​មុខ​វិញ​គឺ​អាស្រ័យ​ទៅ​លើ​កម្មវិធី​ដូច​គ្នា។

៨. រីយ៉ា ស្រលាញ់​ពណ៌​ផ្ទៃ​មេឃ​បំផុត។ ៩. សម្រាប់​កីឡា​វិញ រីយ៉ា ជ្រើស​យក​បែប​កាយ​វប្បកម្ម​ដោយ​ការ​លើក​ដុំ​ដែក​តូចៗ​ដែល​សក្ដិសម​ទៅ​នឹង​ទម្ងន់​របស់​នាង។ ១០. រីយ៉ា ចូល​ចិត្ត​​ញាុំ សូកូឡា បំផុត​មិន​ថា​ប្រភេទ​ជា​នំ ឬ ស្ករ​នោះ​ទេ​ឲ្យ​តែ​មាន​ជាតិ​សូកូឡា៕

 

 

អត្ថបទ៖ SAMEDY​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី