ស៊ុំ សុម៉ាលី ប្រកាស​យក​កូន ផ្គាប់​ចិត្ត​ប្ដី

  • 2016-11-07 18:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ស៊ុំ សុម៉ាលី ដែល​រៀប​ការ​ជា​មួយ​ស្វាមី​ អ្នក​លក់​បាយ​ឆា​ជាង​២ឆ្នាំ​មក​ហើយ​នោះ ​មិន​ទាន់​ទទួល​បាន​កូន​ជា​ចំណងដៃ​នៅ​ឡើយទេ តែយប់មិញ​នេះ​ក្នុង​ឱកាស​ចេញ​ខែ​កូន​ស្រី​ ភិន​ សុដាលីស​ នាង​ប្រកាស​​ថា នឹង​យក​កូន​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ផ្គាប់​ចិត្ត​ប្ដី​។

 

 

តួ​ស្រី​ក្នុង​រឿង​ "អ្នកនាង​ម្ចាស់​ឡឺកឺ" ប្រាប់​ថា តាំង​​ពី​រៀបការ​មក​​នាង​និង​ប្ដី​ចែក​គ្នា​រក​ស៊ី ដោយ​​ប្ដី​នៅ​បន្ត​លក់​បាយ​ឆា​​នៅ​មុខ​រោងកុន​អង្គរ​ដដែល ចំណែក​នាង រក​ស៊ី​លក់ អីវ៉ាន់ គ្រឿង​សម្អាង ​តាម​អនឡាញ ហើយ​ក្រោយ​ទំនេរ ជា​រឿយៗ​នាង​តែ​ទៅ​ជួយ​ការងារ​ប្ដី​ជា​និច្ច ជា​ពិសេស​ថ្ងៃ​​សៅរ៍ អាទិត្យ។

 

ទោះ​បី​ជាមមាញឹក​រក​ស៊ី ហើយ​មិន​ទាន់​មាន​កូន​បែប​នេះ​ក្ដី ស៊ុំ សុម៉ាលី ប្រាប់​ថា ក្រុម​គ្រួសារ​នាង​នៅ​តែ​​រក្សា​ភាព​កក់ក្ដៅ​ជា​មួយ​គ្នា​ដដែល មិន​មាន​អ្វី​ប្រែប្រួល​ឡើយ។

 

 

មូលហេតុ​ដែល​នាំ​ឲ្យ​​នាង មិន​ទាន់​សម្រេច​យក​កូន​ភ្លាមៗ​ ​ព្រោះ​តែ​ចង់​រក​ស៊ី​ឲ្យ​មាន​​ទ្រព្យ​សល់​បាន​ខ្លះ គួប​​ផ្សំ​សុខភាព​របស់​នាង​មិន​​អំណោយ​ផល​ក៏​ចេះ​តែ​អូស​បន្លាយ​ទៅ ព្រោះ​កើត​គីស​​លើ​ដៃ​ស្បូន ទើប​នឹង​វះកាត់​រួច។ តារា​ស្រី​រូប​នេះ​បាន​បន្ត​ថា ពេទ្យ​បាន​ប្រាប់​ថា អាច​​​យក​កូន​បាន​ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទៀត​​នោះ​ទេ ហើយ​រាល់​ថ្ងៃ​នាង​​ក៏​ដូច​ជា​ស្វាមី​ចង់​តែ​កូន​មក​ឆាប់ៗ​នេះ ទោះបី​ជា​កូន​ប្រុស​ឬ​ស្រី​ក៏​ដោយ៕

 

សូមស្ដាប់ វីដេអូ​ស្ដី​ពី​ការ​ពន្យល់ របស់ អ្នក​នាង ស៊ុំ សុម៉ាលី ជុំវិញ​រឿងរ៉ាវខាង​លើ៖

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី