ដឹង​អត់​បច្ចុប្បន្ន​ហេតុអី​យុវវ័យ​ចូលចិត្ត​ញ៉ាំ​កាហ្វេ?

  • 2016-11-08 08:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​អ្នក​ក្រឡេក​ទៅក្នុង​ហាង​បាយ​នៅ​សាលារៀន ឬ​ដើរ​ឆ្លងកាត់​ហាង​កាហ្វេ អ្នក​ប្រាកដ ជា​ឃើញ​សិស្ស​និស្សិត​​​​ជា​ក្រុម​ៗកំពុង​ញ៉ាំ​កាហ្វេ​ជជែក​គ្នា​លេង​យ៉ាង​ពេញចិត្ត ខណៈ​យុវវ័យ ខ្លះទៀត​យួរ​កាហ្វេ​ចូល​ការិយាល័យ​ស្ទើរ​រាល់ថ្ងៃ។

កំណើន​នៃ​ការចូល​ចិត្ត​ញ៉ាំ​កាហ្វេ​របស់​យុវវ័យ​កើន​ឡើងជា​លំដាប់ តើ​ពួកគេ​មាន​ទំនោរ​ក្នុង ការ​ញ៉ាំ​កាហ្វេ​ខុស​ប្លែក​គ្នា​​បែប​ណា​? កាហ្វេ​ជួយ​បង្កើន​ភាព​ភ្លឺ​ថ្លា​នៃ​ប្រាជ្ញា​ស្មារតី​កម្រិតណា​ដែរ?

និស្សិត​សកល​វិទ្យាល័យ​វ៉េ​ស​ស្តើ​ន យុវតី សុង សុខ​ចេង បាន​ប្រាប់ថា កញ្ញា​ចូលចិត្ត​ញ៉ាំ​កាហ្វេ ពេល​ថ្ងៃ ជាពិសេស​មុន​​ពេល​​ចូលរៀន។ « ភាគច្រើន​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ដែលមាន​ទឹកដោះគោ​ច្រើន។ ...ប្រហែល​ម៉ោង​មួយ​ម៉ោង​ពីរ​អី ព្រោះ​អី​ពេល​​ថ្មើ​ហ្នឹង​ដឹង​ស្រាប់​ហើយ​គឺ​ងងុយដេក អញ្ចឹង​បើ​អត់​បាន​កាហ្វេ​ទេ គឺ​ងងុយដេក ស្តាប់​គ្រូ​អត់​ចូល»។

«ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​តែងតែ​ញ៉ាំ​កាហ្វេ​រៀងរាល់​ព្រឹក​មុនពេល​ទៅ​រៀន ជួន​កាលបើ​ខ្ញុំ​ចង់ skip breakfast ខ្ញុំ​ក៏​ញ៉ាំ ហើយ​​​ពេល​រសៀល​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ត្រេ​ស ងងុយគេង អស់កម្លាំង ខ្ញុំ​ក៏​ញ៉ាំ​ម្តងទៀត ដើម្បី​ឲ្យ​ខួរក្បាល​ស្រឡះ​ល្អ​អាច​បន្ត​ការសិក្សា​ដោយ​រលូន» នេះ​ជាការ លើកឡើង​របស់ កញ្ញា ស​ក្ខ​ណា។

និស្សិត​សកល​វិទ្យាល័យ​កម្ពុជា​រូបនេះ​បាន​និយាយថា ខ្លួន ចូលចិត្ត​ញ៉ាំ Nescafé Latte ជា​កាហ្វេ​ដែលមាន​ទឹកដោះ​ច្រើន ហើយ​ជា​ប្រភេទ​កំប៉ុង ងាយស្រួល​ដាក់​តាម​ខ្លួន ទោះ​ទៅ​ទីណា ក៏​អាច​ញ៉ាំ​បាន​ភ្លាម។ ក្រៅ​​ពី​ចំណូលចិត្ត និង​បំបាត់​អារម្មណ៍​ស្មុគស្មាញ ងងុយគេង យុវវ័យ​ផ្សេងទៀត​យល់ថា កាហ្វេ​មាន​អត្ថប្រយោជន៍​​​ចំពោះ​​សុខភាព​ភាព​ផងដែរ ប្រសិនបើ​យើង​ប្រើប្រាស់​វា​នូវ​កម្រិត​មួយ​មាន​លក្ខណៈ​ស្តង់ដារ។

យុវជន​ខ្មៅ​ស្រអែម ភា​ច ម៉ា​ឌី ជា​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​មួយ​បាន​និយាយថា៖ “កាហ្វេ​អាច​ជួយ​ឲ្យ​យើង​មាន​កម្លាំង​មាំមួន​និង​សុខ​ភាពល្អ បើសិន​យើង​ប្រើប្រាស់​វា​នូវ​កម្រិត​មួយ​ត្រឹមត្រូវ... ខ្ញុំ​ញ៉ាំ​ម្ង៉ៃ​ពីរ​ដង​ ពេលព្រឹក​ម្តង ហើយនឹង​ពេល​ថ្ងៃត្រង់​ម្តងទៀត ហើយ​ខ្ងុំ​ចូលចិត្ត​ញ៉ាំ​ប្រភេទ Espresso ដោយសារ​វា​មាន​រស​ជាតិ​​ផ្អែម បរិមាណ​ទឹកដោះគោ និង​កាហ្វេ​ស្មើគ្នា។ ឥឡូវនេះ ពិតជា​ល្អ​ណាស់ Espresso ក៏មាន​ជា​ប្រភេទ​កា​ហេ្វ​កំប៉ុង​​ដែរ ដូចជា Nescafé Espresso Roast ដែលមាន​កំប៉ុង​ព​ណ៏​បៃតង ជាកា​ហេ្វ​ខាប់ និង មាន​រសជាតិ​ខ្លាំង ឈ្ងុយឆ្ងាញ់ ដែល​អាច​ញុំ​ា​បានភ្លាមៗ ហើយ​តំលៃ​វិញ​ក៏​សមរម្យ​ដែរ។

ងាក​ទៅ​ស្តាប់​និស្សិត​ប្រុស​ឆ្នាំ​ទី​ពីរ យិន ដា​រ៉ូ មកពី​សកល​វិទ្យាល័យ​កម្ពុជា​ឯណោះ​វិញ​ក៏ បានបង្ហាញ​ចំណាប់​អារម្មណ៍​​​ផ្ទាល់ខ្លួន​ដែរ​ថា៖ " និយាយ​រួម​ទៅ កាហ្វេ​ជា​ភេសជ្ជៈ​ប្រចាំថ្ងៃ​របស់ខ្ញុំ ។ ម្ង៉ៃ​ញ៉ាំ2ដង ពេលព្រឹក ហើយនឹង​ពេល​បាយ​​ថ្ងៃត្រង់​រួច ។ យុវជន​រូបនេះ​គិតថា ពេល​ញ៉ាំ​ទៅ​គឺ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​មាន​កម្លាំង​ជាង​​​​មុន ។ ដា​រ៉ូ​បន្ថែមថា «បើ​ខ្ញុំ​មើល​តាម​ពេទ្យ​គេ​ថា​ឲ្យ​ញ៉ាំ​កាហ្វេ វា​ជួយ​កាត់បន្ថយ ជំងឺ​គាំងបេះដូង​ហើយនឹង​កាត់​បន្ថយ​​​ដូចជា​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម...ខ្ញុំ​ចូលចិត្ត​ទិញ Nescafe 3 in 1 កញ្ចប់​យកមក​ឆុង​ញ៉ាំ​ខ្លួនឯង ដែល​មួយ​ខែ​អស់​ប្រហែល​តែ​ដប់​ដុល្លារ​ទេ»។

ចុះ​មិត្ត​យុវវ័យ​ដទៃទៀត ចូលចិត្ត​ញ៉ាំ​កាហ្វេ​ពេលណា ហើយ​រសជាតិ​មួយណា? ដូចជា កា​ហេ្វ​ដែលមាន​ទឹក​ដោះ​គោ​ច្រើន? ឬក៏​ជាកា​ហេ្វ​ខាប់ ដែលមាន​រស់ជាតិ​ខ្លាំង? ឬក៏​ជា​កាហ្វេ​ចាស់​ខ្លាំង? ដែលមាន​ជាតិ​ល្វីង​មុត និង​មាន​ក្លិន​​​​កាហ្វេ​​ខ្លាំង​ឈ្ងុយ​ជាប់​ច្រមុះ ប្រសិនបើ​ចង់ បាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​ការ​លាយ​ចូលគ្នា​នូវ​កាហ្វេ និង​ទឹក​ដោះ​គោ កុំ​ភ្លេច​សាកល្បង ណេ​ស កាហ្វេ​ប្រភេទ​កំប៉ុង ដែលមាន​បី​រសជាតិផ្សេងៗគ្នា តម្រូវ​តាម​មនុស្ស​គ្រប់​វ័យ ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​អារម្មណ៍ល្អ និង​មាន​កម្លាំង​ធ្វើការ​ងារ​បាន​ច្រើន។ តើ​មិត្ត​យុវវ័យ​បាន​សាក​ហើយ​ឬ​នៅ?

អត្ថបទ៖ លីដា

អត្ថបទថ្មី