សុទ្ធ​១០០%! ឈុត​ថែរក្សា​សម្រស់​ម៉ាក​ល្បី​​របស់​កូរ៉េ លក់​ចុះថ្លៃ​ដល់​ទៅ៥០% កម្រ​មាន

  • 2016-11-11 14:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​ស្ត្រី​ទាំងអស់​ដែល​ចូលចិត្ត​ទិញ​គ្រឿងសម្អាង​តុបតែង​ខ្លួន ព្រោះ​ពេលនេះ​ផលិតផល​រក្សា​សម្រស់ និង Make-up គុណភាព​ខ្ពស់​ម៉ាក​ល្បី​មកពី​ប្រទេស​កូរ៉េ​ពិតៗ ជាច្រើន​ឈុត​កំពុង​លក់​បញ្ចុះតម្លៃ​រហូតដល់​ទៅ៥០% និង​​ទិញ១ ថែម១ នៅ​ហាង ​Goody Shop សម្រាប់​​រដូវ​បុណ្យ​អុំទូក ចាប់​ពី​ពេល​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣១ វិច្ឆិកា​ នេះ។

បុគ្គលិក​នៅ​ហាង ​GOODYSHOP បាន​ឲ្យ​ដឹង​ថា​៖ "GOODYSHOP ចង់​​ក្លាយ​ជា​មិត្ត​យល់ចិត្ត​ស្ត្រី​ទាំងអស់ និង​ជួយ​ឲ្យ​ពួកគេ​មាន​សម្រស់​ស្អាត​ផូរផង់​ជានិច្ច។ ម្យ៉ាង រដូវ​បុណ្យ​អុំទូក​អ៊ីចឹង ខ្មែរ​យើង​និយម​ដើរលេង ជួបជុំ​បងប្អូន មាន​ថតរូប​លេង​មិន​ខាន​ទេ អ៊ីចឹង​បងប្អូន​ស្ត្រី​យើង​ច្បាស់​​ជា​ត្រូវ​តុបតែង​ខ្លួន​ឲ្យ​ស្អាត ដូច្នេះ​មិន​អាច​ខ្វះ​បាន​ឡើយ​គ្រឿងសម្អាង និង​ផលិតផល​ថែរក្សា​សម្រស់​នេះ សំខាន់​ថែមទាំង​អាច​ទិញ​ជូន​អ្នកជា​ទីស្រលាញ់​បាន​ទៀត​ផង។ យើង​​សង្ឃឹមថា យើង​អាច​ចូលរួម​ធ្វើ​ឲ្យ​ពេលវេលា​រីករាយ​នេះ​កាន់តែ​ស្រស់បំព្រង​មិន​អាច​បំភ្លេច​បាន​តាមរយៈ​ផលិតផល​គ្រឿងសម្អាង​របស់​ហាង​យើង"។

គ្រាន់តែ​ចូលទៅ​ដល់​ក្នុង​ហាង​ភ្លាម ​សុភាពនារី​ទាំងអស់​ច្បាស់​ជា​លាន់មាត់​ថា​ Wow ព្រោះនៅ GOODYSHOP បាន​ដាក់​តាំង​ផលិតផល​ជា​ច្រើន​សម្បូរបែប ​ប្លែក​ភ្នែក​ដ៏​ទាក់​ទាញ​បំផុតសម្រាប់​ជ្រើសរើស​ ដូចជា ផលិតផល​ថែរក្សា​សម្រស់​ល្បីៗ និង​ពេញ​និយម​ម៉ាក Laneige, Sulwhasoo, HERA, Innisfree និង​ផលិតផល​គ្រឿងសម្អាង Etude house 3CE Innisfree  Heimish និង​ផលិត​ផល​ជា​ច្រើន​មុខ​ទៀត។

កាន់តែ​ពិសេស​ GOODYSHOP ក៏មាន​ទទួល​ការ​កុម្ម៉ង់​តាម​អន​ឡាញ​ផងដែរ​ ដោយ​គ្រាន់តែ​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ ឬ Instagram ផ្លូវការ​របស់ GOODYSHOP រកមើល​ផលិតផល​ដែល​​ពេញចិត្ត ហើយ​ទូរសព្ទ​​មក​លេខ ០១២ ៣៣៣ ៦៦០ និង ០១៦ ៣៣៣ ៦៦០ ។

ស្ទាក់ស្ទើរ​អីទៀត! តោះ​ ទៅកាន់​សាខា​ទាំងពីរ​របស់ GOODY SHOP ឥលូវ ដើម្បី​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​នេះ ដែល​សាខា​ទី១ នៅសន្ធរ​មុក ផ្ទះ​លេខ១៧៩ ផ្លូវ​លេខ១៣២ សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក និង សាខា​ទី២ នៅ​ផ្ទះ​លេខ២៧ មហាវិថី​ព្រះសីហនុ (ជិត​វិមានឯករាជ្យ) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ GOODYSHOP ឬ ទំព័រ Instagram GOODYSHOP Cambodia

   

អត្ថបទ៖ លីដា