អំបុក​ និង​ចេក​ អុំ​ទូក​ថ្ងៃ​ទី​ពីរ​នេះ​ ថ្លៃ​ប៉ុន្មាន​ដែរ​?

  • 2016-11-14 06:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​អំបុក​ ​នា​ថ្ងៃ​​​ទី​ពីរ​​នៃ​ព្រះ​រាជ​ពិធី​បុណ្យ អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក​​នេះ គឺ​១​កំប៉ុង​​ថ្លៃ​ពី ២០០០​ ទៅ​ ២៥០០​រៀល ​នេះ​​​បើ​តាម​អ្នក​​យក​អំបុក​មក​លក់​នៅ​ផ្សារ​កាប់​គោ ស្ថិត​នៅ​ក្បែរ​សួន​​វិមាន​ឯករាជ្យ​ខាង​កើត​ នា​ព្រឹក​នេះ។

អ្នក​លក់​ជា​អ្នក​មក​ពី​ខេត្ត​ស្វាយ​រៀង​​បាន​​ប្រាប់​ថា ពួក​គាត់​បាន​យក​​​​អំបុក​​​មក​លក់​តាំង​ពី​ថ្ងៃ​ ទី​១១​ វិច្ឆិកា​មក​ម្ល៉េះ​។ អំបុក​​​ទាំង​នោះ​គឺ​​ពួក​​គាត់​ទិញ​ត​ពី​គេ​មក ជា​អំបុក​ធ្វើ​ពី​​អង្ករ​ដំណើប។

ដោយ​ឡែក​​​សម្រាប់​ចេក​​វិញ គឺ​មួយ​ស្និត​​ថ្លៃ​ពី ៣៥០០​រៀល ទៅ ៤០០០​​រៀល នេះ​បើ​តាម​​អ្នក​​យក​ចេក​មក​លក់​នៅ​ផ្សារ​កាប់​គោ​ព្រឹក​នេះ។ ចេក​ទាំង​នោះ​គឺ​មក​ពី​​ ចម្ការ​នៅ​កៀន​ស្វាយ៕

'

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម