អបអរ​បុណ្យ​អុំទូក Ice-Watch បញ្ចុះ​តម្លៃ​ដល់ ៥០% នៅ​សល់​តែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ

  • 2016-11-14 05:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ក្នុង​ឱកាស​​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក ក្រុមហ៊ុនWatch Empire Co., Ltd ដែល​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​​នាឡិកា​ដៃ​ម៉ាក Ice-Watch បាន​សម្រេច​បញ្ចុះ​តម្លៃ​ពិសេស​ពី ១០% រហូត​ដល់ ៥០% លើ​នាឡិកា​ដៃ​គ្រប់​ម៉ូដ។

កម្មវិធី​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​មក ដោយ​ទទួល​បាន​ការ​គាំទ្រ និង​ចាប់​អារម្មណ៍​ជាវ​យ៉ាង​ច្រើន ពី​សំណាក់​អតិថិជន​ដែល​ចូលចិត្ត​នាឡិកា​មាន​គុណភាព​ខ្ពស់។ ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ធ្វើ​ឡើង​នៅ​តាម​សាខា AEON Mall ជាន់​ទី១, ស្តង់​នៅ​ជាន់​ផ្ទាល់​ដី AEON Mall, សាខា​ខេត្ត​សៀមរាប, សាខា​ខេត្ត​បាត់​ដំបង, Ice-Watch សាខា​ក្រុង​តាខ្មៅ និង​​​​នៅ​មហាវិថី​ព្រះ​មុនីវង្សផង​ដែរ។

ម៉ាក Ice Lou Lou ដែល​ទើប​នាំ​ចូល​មក​ដល់​ទីផ្សារ​កម្ពុជា​កាល​ពី​ម្សិលមិញ ពិត​ជា​មាន​រូបរាង​ទាក់​ទាញ​មិន​ធម្មតា ហើយ​មាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ផង​ដែរ។ ចំពោះ​នាឡិកា​ដៃ​ម៉ាក Ice Watch ប្រភេទ​ផ្សេង​ទៀត​ក៏​មាន​ពណ៌​ចម្រុះ​ទាន់​សម័យ ស័ក្ដិសម​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​លក់​ដាច់​បំផុត​ក្នុង​បណ្ដា​ប្រទេស​ជាង១០០ ទូទាំង​ពិភពលោក។

Ice-Watchបាន​បើក​សម្ពោធ​សាខា​ទី១ របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា នៅ​មហាវិថី​ព្រះ​មុនីវង្ស កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​មាន​អាសយដ្ឋាន នៅ​ផ្ទះ​លេខ​១៦៩។ បន្ត​បន្ទាប់​មក នាឡិកា​លំដាប់​អន្តរជាតិ​នេះ ក៏​បន្ត​​មាន​វត្តមាន​នៅ​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង AEON Mall Phnom Penh។ ក្រៅ​ពី​សាខា​របស់​ខ្លួន Ice-Watch ក៏​បាន​ចែក​ចាយ​ទៅ​កាន់​ហាង​នាឡិកា​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម