តោះ! ទៅ​មើល​ការ​អុំ​ទូក​​ចំណុះ ៤នាក់​នៅ​កំពត ​ប្លែក​យ៉ាង​ណា​ដែរ

  • 2016-11-14 09:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ស្រុក​ឈូក ខេត្ត​កំពត​ឯណោះ​វិញ​ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក ដែល​រៀបចំ​ឡើង​ដោយ​ព្រះចៅ​អធិការ អាចារ្យ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​សុវណ្ណ​មឹគ្គា ហៅ​វត្ត​ស្រះ​ចាស់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទូក​នីមួយ​ៗ​មាន​ចំណុះ​ត្រឹម ៤នាក់​ប៉ុណ្ណោះ។

ក្នុង​ពិធី​ដ៏​រីករាយ​នេះ ក៏​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត និង​លោក​ជំទាវ យូ សុគន្ធ អភិបាល​រង​ខេត្ត​កំពត ហើយ​ ឯកឧត្ដម​អភិបាល​ខេត្ត បាន​ឧបត្ថម្ភ​កីឡាករ​ទាំងអស់​ក្នុង​ម្នាក់២ម៉ឺន​រៀល។

បើ​តាម​លោក មាស ជីវ៉ា ជា​គណៈកម្មការ​រៀប​ចំ​ទូក​បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​អុំទូក​នេះ​មាន​រយៈ​ពេល ២ថ្ងៃ គឺ​ថ្ងៃ​ទី១៣ និង១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៦ ដោយ​មានការ​ចូលរួម​ពី​កីឡាករ​សរុប ៦៨នាក់។ ចំណែក​ទូក​មានតែ ២គ្រឿង​ប៉ុណ្ណោះ និង ១គ្រឿង​មាន​ចំណុះ ៤នាក់។ ដូច្នេះ​កីឡាករ-កីឡា​ការិនី ​ត្រូវបែងចែកជា១៦ក្រុម ស្មើនឹង៨ គូ ក្នុង​នោះ​មាន​ទូក​នារី ១គូដែរ។

ចំពោះ​ទូក​ដែល​ទទួល​បាន​ជយលាភី​លេខ១ នឹង​ទទួល​បាន​ថវិកា ២០ម៉ឺន​រៀល លេខ២ ថវិកា ១៥ម៉ឺន​រៀល និង​លេខ៣ ១០ម៉ឺន​រៀល៕

អត្ថបទ&រូបភាព៖ គឹម សាយ