ឡូយហ្មង!៤យប់​ សុទ្ធ​តែ​តារា​ល្បី​ មាន​ទាំង​តារា​ថៃ ថ្ងៃ​ប្រគំ​តន្រ្តី Ganzberg

  • 2016-11-16 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អ៉ុំទូក​ បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និងអកអំបុក វត្តមាន​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​លោក ខេមរៈ សិរីមន្ត ឱក សុគន្ធ​កញ្ញា សុខ ពិសី ឆន សុវណ្ណារាជ​ លាង សុផាឡែន ថែល ថៃ យូរី នីកូ ក្មេង​ខ្មែរ មាន​ទាំងតារា​ថៃ​ចូល​រួម​ទៀត​ផង រួម​ទាំង​តារា​​ក្រុម​កំប្លែង​នាយ​ពែកមី បានញ៉ាំង​ឲ្យ​ការ​ប្រគំ​តន្ត្រី Ganzberg Uber Music Festival រ​យៈពេល​៤​យប់​មកនេះ​កាន់​តែ​សប្បាយ​រីករាយ។

ក្នុង​កម្មវិធី​ដ៏​ធំ​អស្ចារ្យ​ពុំ​ធ្លាប់​មាន​ពី​មុន​មក មាន​ Fans ក៏ដូចជា​អតិថិជន​ជា​ច្រើន​ចូល​រួម​ទស្សនា​កា​រប្រគំតន្រ្តី​ មិន​តែ​ប៉ុណ្ណោះ អតិថិជន​ ស្រាបៀ Ganzberg អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​។ រយៈ​ពេល​៤​យប់​នេះ​ ស្រាបៀរ Ganzberg ទិញ​ពីរ​កំប៉ុង​ថែម​ជូន​មួយ​កំប៉ុង​ ក្នុង​នោះលោក​អ្នក​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​ពី​ស្រាបៀរ​ Ganzberg ទៀត​ផង ដែល​រង្វាន់​យក្សសម្រាប់​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​គឺ​ រថយន្ត Ford Rangers តម្លៃ​៤០០០០ដុល្លារ។

ការ​ប្រគំ​តន្ត្រី Ganzberg Uber Music Festival បាន​ធ្វើ​ឡើង​រយៈ​ពេល ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១២, ១៣, ១៤ និង​១៥ វិច្ឆិកា នៅ​បរិវេណ​ខាង​ក្រោយ​អគារ City Hall កោះ​ពេជ្រ ក្នុង​នោះ​​ការ​រៀបចំ​ឆាក​សម្ដែង​តន្ត្រី​ស្អាត​ប្លែក​ រួម​ជាមួយ​បច្ចេកវិទ្យា​យ៉ាង​ទំនើប​ទាន់​សម័យ​ និង​ធំ​បំផុត​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី