ពី Developer ប្រាក់ខែទាប មកជានាយកក្រុមហ៊ុនបច្ចេកវិទ្យាយ៉ាងជោគជ័យ
- 2016-11-18 03:33:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពី Developer ប្រាក់ខែទាប មកជានាយកក្រុមហ៊ុនបច្ចេកវិទ្យាយ៉ាងជោគជ័យ
ចន្លោះមិនឃើញ
ដោយសារភ្លើងមហិច្ឆតាខ្លាំងក្លា ទើបជំរុញឲ្យយុវជន IT វ័យក្មេងពីររូបខំប្រឹងអភិវឌ្ឍខ្លួនពី Developer ប្រាក់ខែទាប មកជានាយកក្រុមហ៊ុនបច្ចេកវិទ្យារកប្រាក់ចំណូលយ៉ាងច្រើនក្នុងមួយខែ។
លោក ជា ឡង់ដា ធ្លាប់ធ្វើការជា Web Developer រយៈពេលពេលច្រើនឆ្នាំនៅក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួន។ ប៉ុន្តែដោយមើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការទិញសំបុត្រឡានក្រុងពេលធ្វើដំណើរទៅលេងស្រុកម្តងៗ យុវជនសម្បុរស្រអែមរូបនេះ បានព្យាយាមបង្កើតកម្មវិធីកក់សំបុត្រឡានក្រុងអស់រយៈពេល ៥ ទើបរួច។
កម្មវិធីកក់សំបុត្រឡានក្រុង ឡង់ដា បានយកទៅដាក់ប្រកួតប្រជែងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ ២០១៦ (Cambodia ICT Award 2016) រហូតទទួលបានជយលាភីមេដាយមាសផ្នែកការបង្កើតធុរកិច្ច (ក្រុមហ៊ុនទើបបង្កើតថ្មី) ដោយទទួលបានរង្វាន់ទឹកប្រាក់ ៥ ០០០ ពាន់ដុល្លារ។
បច្ចុប្បន្ន ឡង់ ដា ក្លាយជានាយកក្រុមហ៊ុនផ្នែកផ្តល់សេវាកម្មកក់សំបុត្រឡានក្រុង BookMeBus ដោយមានដៃគូសហការជាង ២៧ ក្រុមហ៊ុន។
ចំណែកឯលោក សុភមង្គល បច្ចុប្បន្នជានាយកក្រុមហ៊ុនផ្តល់សេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មឈ្មោះ Codingate និងធ្លាប់បម្រើការជា Solution Developer ច្រើនឆ្នាំ។ ប៉ុន្តែដោយសារសេរីភាពមិនចង់ស្ថិតក្រោមការបញ្ជាឆ្វេងស្តាំ លោក បានសម្រេចចិត្តចោលប្រាក់ខែរាប់ពាន់មកបើកក្រុមហ៊ុន CODINGATE ដោយមានដើមទុនដំបូងតែ ១២០ដុល្លារ។
បើកដំបូងមានគ្នាតែពីរបីនាក់ តែដល់ពេលដំណើរការរយៈពេល ៣ ឆ្នាំក៏បានពង្រីកសមាជិកឡើងប្រមាណ ៣០ នាក់ដល់បច្ចុប្បន្ន។
មកដល់ពេលនេះសម្រាប់ក្រុមហ៊ុន Codingate របស់ មង្គល បានសហការជាមួយដៃគូក្រៅប្រទេសមួយចំនួនដើម្បីផ្លាស់ប្ដូរបទពិសោធន៍បច្ចេកវិទ្យាថ្មីៗទៅគ្នាទៅវិញទៅមក។
បច្ចុប្បន្ន Codingate បានបង្កើតកម្មវិធីទូរសព្ទនិង Web ជាច្រើនសម្រាប់ដៃគូទាំងក្នុងនិងក្រៅប្រទេស ហើយលោកជឿថា នៅរយៈពេល ៥ឆ្នាំខាង ក្រុមហ៊ុននឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដោយយក Google ជាគំរូ៕