បវរកញ្ញាថៃ លើកពាន Miss Tourism លើដីកម្ពុជា
- 2016-11-19 02:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាថៃ លើកពាន Miss Tourism លើដីកម្ពុជា
ចន្លោះមិនឃើញ
ការប្រកួតបវរកញ្ញាឯកទេសចរណ៍អន្តរជាតិវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៦ យប់មិញនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគា Naga World ដោយបានរកឃើញម្ចាស់ជយលាភីហើយ គឺបវរកញ្ញាឯកថៃកញ្ញា Amanda Charleen ទទួលបានជយលាភីលេខ1 ក្នុងចំណោមបវរកញ្ញាឯក៤១ ប្រទេស។
ដោយឡែកជយលាភីលេខ២ បានទៅលើបវរកញ្ញាឯកមកពីប្រទេសហ្វីលីពីនលេខ៣ បវរកញ្ញាឯកកម្ពុជា លេខ៤ បវរកញ្ញាឯកមកពីប្រទេស កូស្តារីកា និងលេខ៥ បវរកញ្ញាឯកមកពីប្រទេសចិន។
បវរកញ្ញាឯកកម្ពុជាកញ្ញា ហង្ស មានីតា ទទួលបានជយលាភីលេខ៣ ជាកូនកាត់ខ្មែរបារាំង មានស្រុកកំណើតមកពីរាជធានីភ្នំពេញ មានអាយុ១៨ ឆ្នាំកំពស់ ១ម៉ែត្រ ៦៤ សង់ទីម៉ែត្រ និងទម្ងន់៤៥ គីឡូក្រាម៕
ទស្សនា ទិដ្ឋភាពយប់មិញទាំងអស់គ្នា...!
ស្រីស្អាតកូនកាត់ខ្មែរ-បារាំង តំណាងកម្ពុជាប្រកួត Miss Tourism 2016