មិននឹកស្មានថា ស្លឹកស្ពៃក្ដោប មានប្រសិទ្ធភាពយ៉ាងនេះសោះ
- 2016-11-21 08:26:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានថា ស្លឹកស្ពៃក្ដោប មានប្រសិទ្ធភាពយ៉ាងនេះសោះ
ចន្លោះមិនឃើញ
ស្លឹកស្ពៃក្ដោប ត្រូវបានគេប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ សម្រាប់ព្យាបាលការហើម ដំបៅ គ្រេច និង ថ្លោះ ជាដើម។ ដោយសារតែ មានលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងការរលាក វាក៏ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល ជំងឺឈឺ និងរលាកសន្លាក់ ផងដែរ។
ជំងឺរលាកសន្លាក់
អ្នកជំងឺរលាកសន្លាក់ជាច្រើនអះអាងថា ស្លឹកស្ពៃក្ដោប ជួយកាត់បន្ថយ ឬបំបាត់ការឈឺចាប់ នៃជំងឺរលាកសន្លាក់។ អ្នកគ្រាន់តែច្រកស្លឹកស្ពៃក្តោប នៅក្នុងថង់ប្លាស្ទិក រួចដាក់វានៅក្នុងទូទឹកកក ជាការស្រេច។
នៅពេលដែល ជំងឺរលាកសន្លាក់រើឡើង អ្នកគ្រាន់តែយកវាចេញពីក្នុងថង់ប្លាស្ទិកនោះ រួចដាក់វានៅត្រង់កន្លែងដែលឈឺ និងយកកន្សែងរុំ ហើយទុកវាចោល ជាការស្រេច។ សារធាតុប្រឆាំង នៅក្នុងស្លឹកស្ពៃក្ដោប នឹងជ្រាបចូលស្បែក ហើយបំបាត់ការរលាក។
ជំងឺឈឺសន្លាក់
អ្នកជំងឺជាច្រើនដែលមានជំងឺឈឺសន្លាក់រ៉ាំរ៉ៃ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសស្វីស ត្រូវបានគេយកស្លឹកស្ពៃក្ដោប មករុំសន្លាក់ដែលហើមរបស់ពួកគេ នៅពេលយប់ ដើម្បីកាត់បន្ថយការហើម និងឈឺសន្លាក់។ ស្ពៃក្ដោប (Savoy Cabbage) គឺមានប្រសិទ្ធភាពបំផុត។
យកស្លឹកស្ពៃក្ដោប, កាត់ទងកណ្ដាលចេញ, ដាក់វានៅលើបន្ទះក្ដារ, កិនវារហូតដល់ចេញទឹក រួចយកស្លឹកនោះដាក់លើកន្លែងហើមសន្លាក់ និងយកបង់មករុំនៅជុំវិញសន្លាក់ ដើម្បីរក្សាវាឲ្យនៅចំកន្លែង។
ជំងឺហើមជើង
ក្លាស្សេស្ពៃក្ដោប ស ឬ បៃតង នៅក្នុងទូទឹកកក រហូតដល់វាត្រជាក់ ប៉ុន្តែនៅទន់។ យកស្លឹកស្ពៃក្ដោប មករុំជុំវិញជើងហើមរបស់អ្នក ហើយអង្គុយរយៈពេល ៣០នាទី ដោយយកវត្ថុអ្វីមួយមកកល់ជើងឡើង។ ស្ពៃក្ដោប មានសមត្ថភាពស្រូបយកជាតិទឹកយ៉ាងអស្ចារ្យ ហើយវានឹងស្រូបយកសារធាតុរាវដែលមានលើស នៅក្នុងជើងរបស់អ្នក។
បញ្ជាក់៖ វាអាចមានករណីកម្រ ក្នុងការប្រតិកម្មជាមួយនឹងស្ពៃក្ដោប ប៉ុន្តែប្រសិនបើអ្នកមានការហើម ឬរមាស់ស្បែក ត្រង់កន្លែងស្អំ សូមយកវាចេញជាបន្ទាន់៕