ជៀស ស្រួច ចាប់ផ្ដើមមានពន្លឺ ក្រោយផ្ទុះរឿងបាត់មុខ១០ឆ្នាំ
- 2016-11-23 04:09:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀស ស្រួច ចាប់ផ្ដើមមានពន្លឺ ក្រោយផ្ទុះរឿងបាត់មុខ១០ឆ្នាំ
ចន្លោះមិនឃើញ
អតីតកីឡាករប្រដាល់ និងជាតារាសម្តែង ជៀស ស្រួច មិនទាន់បានចូលធ្វើចៅក្រមនៅស្ថានីយទូរទស្សន៍បាយ័នឡើយ ប៉ុន្តែនៅពេលនេះលោកបានឆ្លៀតពេលរត់តាក់ស៊ីដើម្បីបានកម្រៃសម្រាប់រស់នៅប្រចាំថ្ងៃ។
តារាសម្ដែងបទ«បេះដូងអ្នកប្រដាល់» ជៀស ស្រួច បានឲ្យ Sabay ដឹងថា ការងារជាចៅក្រមប្រដាល់របស់លោកអាចនឹងចាប់ផ្តើមប្រហែលជាខែមករា ឆ្នាំ២០១៧ ខាងមុខ ដូច្នេះហើយហើយលោកក៏ឆ្លៀតបើកឡានឈ្នួលបន្ថែមទៀតរកប្រាក់ចំណូល។
អតីតជើងខ្លាំងរូបនេះបន្ថែមទៀតថា លោកបើកតាក់ស៊ីទាំងពេលយប់ និងពេលថ្ងៃ ប៉ុន្តែនៅពេលថ្ងៃមិនសូវសំបូរភ្ញៀវជិះនោះទេ។ ពេលយប់វិញលោកចាប់ផ្ដើមបើកចាប់ពីម៉ោង៧ទៅ៨ រហូតដល់ម៉ោងប្រហែល៥ព្រឹកទើបឈប់។ អនាគតចៅក្រមប្រដាល់រូបនេះលើកឡើងថា ជាទូទៅលោកនៅរង់ចាំភ្ញៀវមុខក្លឹបកម្សាន្ត Rock ឬនៅក្លឹបកម្សាន្តកាសា។ លោកសូមឲ្យបងប្អូនដែលស្រលាញ់រាប់អានឬអ្នកចូលប្រដាល់ដែលត្រូវការជិះឡានតាក់ស៊ីកុំភ្លេចទាក់ទង់លោក។
ជៀស ស្រួច បានបាត់មុខពីប្រដាល់គុនខ្មែរនិងសិល្បៈតាំងពីឆ្នាំ២០០៤។ លោកទើបតែបង្ហាញមុខសាជាថ្មីកាលពីខែកក្កដា ឆ្នាំ២០១៦នេះទេ និងបច្ចុប្បន្នមិនមានកន្លែងស្នាក់នៅពិតប្រាកដនោះទេ។ លោកនឹងចូលធ្វើជាចៅក្រមប្រដាល់នៅទូរទស្សន៍បាយ័នឆ្នាំ២០១៧ខាងមុខ។ ពេលខ្លះលោកក៏ថតកាយវិការបទចម្រៀងខារ៉ាអូខេផងដែរ៕