Griezmann ​ថា​ខ្លួន​អត់​ស្អប់​ Ronaldo ​ទេ ​មាន​តែ​គោរព​ថែម

  • 2016-11-26 02:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann ​បាន​និយាយ​ថា​ខ្លួន​មិន​បាន​ស្អប់ Cristiano Ronaldo ​បន្តិច​ណា​នោះ​ទេ ​មាន​តែ​សេចក្ដី​គោរព​ថែម ព្រោះ​ជា​អ្នក​លេង​កីឡា​ដូច​គ្នា។

Ronaldo ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​បាន​និយាយ​ថា Griezmann ​ជា​អ្នក​ប្រាប់​គេ​ផ្ទាល់​អំឡុង​ពេល​ទៅ​ជួប​គ្នា​នៅ Miami ​ដោយ​គ្រា​នោះ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​បង្ហើប​ថា​ខ្លួន​ស្អប់ Ronaldo ​ព្រោះ​ជា​អ្នក​ធ្វើ​ឱ្យ​គេ​​ខកខាន​លើក​ពាន​២​ក្នុង​១​ឆ្នាំ​ទាំង UEFA Champions League ​និង Euro 2016 ។

ឆ្លើយ​តប​នឹង​សារ​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Atletico Madrid ​បាន​និយាយ​ដូច្នេះ​វិញ​ថា​៖ “​Ronaldo ​ធ្លាប់​ជា​អ្នក​ជិត​ខាង​ខ្ញុំ ​ហើយ​គាត់​ជិះ​កាត់​មុខ​ផ្ទះ​ខ្ញុំ​រាល់​ថ្ងៃ។ យើង​តែងតែ​ស្វាគមន៍​គ្នា ​ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​រើ​ផ្ទះ​ចេញ​ពី​កន្លែង​នោះ។ ​យើង​ពិត​បាន​ជួប​គ្នា​នៅ Miami ​មែន ​ខ្ញុំ​ទៅ​ដើរ​លេង​ជាមួយ​ដៃ​គូ​ខ្ញុំ ​ហើយ​យើង​ជួប​គ្នា​នៅ​កន្លែង​ញ៉ាំ​អី។ ​ខ្ញុំ​បាន​និយាយ​ថា​ទៅ​គាត់ ថា​ខ្ញុំ​ស្អប់​គាត់​ណាស់ ព្រោះ​ធ្វើ​ឱ្យ​ខ្ញុំ​អត់​បាន​លើក​ពាន ប៉ុន្តែ​នោះ​ជា​ការ​លេង​សើច​ប៉ុណ្ណោះ ​ខ្ញុំ​គោរព​គាត់​ណាស់”។

ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ Griezmann ​មាន​ឱកាស​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ពាន​រង្វាន់​ផ្សេង​គ្នា ​ប៉ុន្តែ​មិន​​បាន​លើក​ពាន​ទាំង​ពីរ ​ពោល​គឺ​លេង​ឱ្យ AT Madrid ​ចាញ់​ក្រុម Real Madrid ​នៅ​ Champions League ​និង​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង ​ចាញ់​ក្រុម​ព័រទុយហ្គាល់​នៅ​ Euro 2016 ៕

អត្ថបទ៖ មុន្នីរម្យ