ថន តារា ចង់​បាន​កូន​ពេក​ រហូតរក​គ្រូ​ទាយ​

  • 2016-11-30 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ចង់​បាន​កូន​ខ្លាំង​ពេក ​អ្នក​នាង​​ ថន តារា ​លួច​ខ្សឹប​ថា​នាង​បានទៅ​រក​គ្រូ​ទាយ​ ឲ្យជួយ​ទស្សន៍ទាយ​ថា​តើ​ពេល​ណា​នាង​មាន​កូន?

បើ​គិត​មក​ដល់​ពេល​នេះ​អ្នកនាង ថន តារា បាន​រៀប​ការ​ជាមួយ​ស្វាមី​ដែល​ជា​ជន​ជាតិ​ថៃ​បាន​ជិត​កន្លះ​ឆ្នាំ​ហើយ​ តែ​ពុំ​ទាន់​មាន​ដំណឹង​ល្អ​ណា​មួយ​ថា​នាង​មាន​ផ្ទៃ​ពោះ​នៅឡើយ​ទេ​។ បងស្រី ថន លក្ខិណា ថ្លែង​ថា "បង​មិន​ទាន់​មាន​ទេ​អូន​អើយ​(មាន​ផ្ទៃ​ពោះ) បង​ទៅ​រក​គ្រូ​ទាយ​មិន​មែនគ្រូ​​ពេទ្យ​ទេណា​អូន គ្រូទាយ​បាន​ទស្ស​ទាយ​ថា​ឆ្នាំ​ក្រោយ​នឹង​មាន​ សល់​តែ​៣០ថ្ងៃ​ជាង​ទៀត​ដល់​ឆ្នាំ​ក្រោយ​ហើយ​អូន​"។

តារា​សម្តែង​ដែល​មាន​ស្វាមី​ជា​ជន​ជាតិ​ថៃ​រូប​នេះ​បន្ថែម​ថា បាន​ជា​នាង​ទៅ​រក​គ្រូ​ទាយ​ ព្រោះ​តែ​រក​ចាំ​ដំណឹង​ល្អ​​យូរ​ពេក​។ ហើយ​នាង​សង្ឃឹម​ថា​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​នឹង​មាន​កូន​តាម​ពាក្យ​ដែល​គ្រូ​ទាយ ​នៅ​ប្រទេស​ថៃ​បាន​ទស្សន៍ទាយ​ឲ្យ​នាងផងទៅ​ចុះ​​។

តួ​អង្គ​ក្នុង​រឿង​ "ទឹក​ចិត្ត​ប្រពន្ធ​" បាន​បញ្ជាក់​ថា៖ "បើ​សិន​ជា​ក្នុង​ឆ្នាំ​២០១៧​បង​មាន​កូន​មែន​នោះ បង​នឹង​ធ្វើ​ពិធី​ជប់​លៀង​មួយ​អូន​​ ហើយ​បង​នឹង​ប្រកាស​នៅ​លើ​ហ្វេស​ប៊ុក​ឲ្យ​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ដឹង​ថា​ពេល​នេះ​ ថន តារា មាន​ផ្ទៃ​ពោះ​"៕

អត្ថបទ៖ ថា ម៉ាលីដា