រឿង​ព្រេង​ស្ដេច​លេង​អុក ទាក់ទង​ប្រាសាទ​យាយ​ព័ន្ធ ​នៅ​តំបន់​សំបូរ​ព្រៃគុក

  • 2016-11-30 07:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ​ស្ថិត​នៅ​ភូមិ​សំបូរ​ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ ​ដែល​មាន​ចម្ងាយ​២៥ ​Km ​ពី​ទី​រួម​ខេត្ត។ ​ក្នុង​តំបន់​ប្រាសាទ​នេះ ​មាន​ប្រាសាទ​មួយ​ឈ្មោះ​ថា​ប្រាសាទ​យាយ​ព័ន្ធ ឬ​អាច​ហៅ​ថា​ប្រាសាទ​នាគ​ព័ន្ធ។

ប្រាសាទ​យាយ​ព័ន្ធ មាន​សំណង់​ជា​ច្រើន​ដូចជា​ប្រាង្គ​នៅ​កណ្ដាល​មាន​កម្ពស់ ២៥​ម៉ែត្រ ​ប្រាង្គ​ប្រាសាទ​រណប កំពែង​ពីរ​ជាន់​និង​ស្រះ​ទឹក​ជា​ដើម។ ព្រះ​នាម​ព្រះ​បាទ​ឥសាន​វរ្ម័នទី​១ ​ត្រូវ​បាន​ចារ​នៅ​លើ​សិលាចារឹក​ដែល​គេ​រក​ឃើញ​ក្នុង​ប្រាសាទ ​ហើយ​គេ​បាន​សន្និដ្ឋាន​ថា​ប្រាសាទ​ត្រូវ​បាន​កសាង​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ ​នា​ដើម​សតវត្ស​ទី៧។ ក្រុម​នៃ​ប្រាសាទ​យាយ​ព័ន្ធ​នេះ ធ្វើ​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​ឥសាន ​ឬ​ឥសូរ ដែល​មាន​សម្ភារៈ​សំណង់​ដូចជា​ ឥដ្ឋបូក ​កំបោរ​បាយ​អ ​ថ្ម​បាយ​ក្រៀម​ និង​ថ្មភក់ សម្រាប់​ធ្វើ​ក្បាច់​ផ្ដែរ ​ប្រអប់​ទ្វារ ​កាំ​ជណ្ដើរ​ សសរ​ពេជ្រ​ និង​ចម្លាក់​តំណាង ទេវ​រូប​តូច​ធំ​ទាំងឡាយ។

ងាក​ទៅ​រឿង​ឈ្មោះ​នៃ​ប្រាសាទ​វិញ ​មាន​រឿង​ដំណាល​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ស្ដេច​ខ្មែរ ​លេង​អុក​ជាមួយ​ស្ដេច​ជ្វា ​ហើយ​ភ្នាល់​គ្នា​ដាក់​កូន​ស្រី​ម្នាក់​ទៀត​ផង។ ​ចង់​ដឹង​រឿង​ព្រេង​ដំណាល​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី