អ្នកឈ្នះរង្វាន់ធំ៥០ម៉ឺនដុល្លារពីឆ្នោតនាគនាំសំណាងបរិច្ចាគលុយជូនមន្ទីរពេទ្យគន្ធបុប្ផា
- 2016-11-30 08:09:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឈ្នះរង្វាន់ធំ៥០ម៉ឺនដុល្លារពីឆ្នោតនាគនាំសំណាងបរិច្ចាគលុយជូនមន្ទីរពេទ្យគន្ធបុប្ផា
ចន្លោះមិនឃើញ
តាមការសន្យាលោក ហម បូរ៉ា រួមជាមួយតំណាងក្រុមហ៊ុនឆ្នោតនាគនាំសំណាងបានទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបរិច្ចាគលុយពីឈ្នះរង្វាន់ឆ្នោតនាគនាំសំណាង៥០ម៉ឺនដុល្លារជូនមន្ទីរពេទ្យនេះ ខណៈត្រូវការជំនួយជារៀងរាល់ថ្ងៃ។
សូមរម្លឹកថា ក្រុមហ៊ុនឆ្នោតនាគនាំសំណាងបានប្រកាសរកឃើញអ្នកឈ្នះរង្វាន់ Jackpot ៥០ម៉ឺនដុល្លារអាមេរិក តាមរយះការចាប់ឆ្នោតយប់ថ្ងៃទី១៣ វិច្ឆិកានេះ ដោយបានទៅលើអ្នកខេត្តកំពង់ស្ពឺយ៉ាងពិតប្រាកដគឺ លោក ហម បូរ៉ា។ លោកហម បូរ៉ារស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានប្រាប់ថា រូបលោកជាអតិថិជនរបស់ឆ្នោតសំណាងនេះ ហើយលោករំភើបខ្លាំងណាស់ និងស្ទើរតែមិនជឿថាបានឈ្នះទឹកប្រាក់ Jackpot ៥០ម៉ឺនដុល្លារពីក្រុមហ៊ុន។
ក្រោយពីបានឈ្នះរង្វាន់ ថ្ងៃនេះលោកបានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយតាមការសន្យា លោកបរិច្ចាគដល់មន្ទីរពេទ្យនេះចំនួនទឹកប្រាក់៥ពាន់ដុល្លារដើម្បីជួយសម្រាលទុក្ខលំបាកនៃការខ្វះខាតដែលត្រូវការប្រាក់ជារៀងរាល់ថ្ងៃព្យាបាលក្មេងៗ។ លោកហម បូរ៉ាបានបញ្ជាក់ថា ថ្ងៃដែលលោកឈ្នះនោះ លោកកំពុងតែនៅពិធីមង្គលការគេ ហើយស្រាប់តែក្រុមហ៊ុនឆ្នោតនាគសំណាងទូរសព្ទមកឱ្យលោកពិនិត្យលេខឆ្នោតរបស់លោក ហើយពេលមើលម្តងហើយម្តងទៀត ពិតជារូបលោកមែនដែលត្រូវលេខឆ្នោតឈ្នះរង្វាន់ធំ ៥០ម៉ឺនដុល្លារ។
លោករំភើបយ៉ាងខ្លាំងដោយផ្អាកពីពិធីមង្គលការ ហើយបើកឡានផ្ទះវិញប្រាប់អ្នកផ្ទះឱ្យអរជាមួយគ្នា ។ ថ្ងៃដែលលោកឈ្នះនោះ លោកបានលេងអស់៥០ខ្សែ។ លោកបូរ៉ាបង្ហើបថា ស្គាល់ឆ្នោតនេះតាមរយៈភ្នាក់ងារចែកចាយក្រុមហ៊ុនឆ្នោតនាគនាំសំណាង និងក្រុមហ៊ុន True Money ដែលលក់ក្នុងតំបន់នេះ។ ជាមួយគ្នានោះ លោកក៏នឹងបរិច្ចាគជូនវត្តចំនួនពីរនៅស្រុករបស់លោក ក្នុងមួយវត្ត២ពាន់ដុល្លារ និងថវិកាមួយផ្នែកទៀតជូនទៅសាលារៀនមួយ២ពាន់ដុល្លារ ហើយលោកមានគម្រោងពង្រីកអាជីវកម្មឱ្យកាន់តែធំជាងមុន។
Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគនាំសំណាងមានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងរំភើបជាមួយរូបលោកហម បូរ៉ាដែលបានឈ្នះរង្វាន់ធំ ហើយយកប្រាក់ទាំងនេះទៅបរិច្ចាគក្នុងសង្គម ដើម្បីជួយដល់មន្ទីរពេទ្យ សាលារៀននិងវត្តអារាមជាដើម។ លោកសូមជូនពរនិងសង្ឃឹមថា ក្រុមគ្រួសាររបស់លោកបូរ៉ាមានក្តីសុខ និងសំណាងល្អគ្រប់ពេលក្នុងឱកាសនេះ។
នេះជាការពិត ប្រសិនបើលោកមិនបានលេងនោះ លោកក៏មិនឈ្នះរង្វាន់ធំនេះដែរ។ ឆ្នោតនេះជាឆ្នោតល្អបំផុតសម្រាប់កម្ពុជា ដែលចំណាយក្នុងការផ្សងសំណាងអស់ត្រឹមតែ២ពាន់រៀលអាចឈ្នះបានលុយវិញ កន្លះលានដុល្លារអាមេរិក ហើយពិតជាបានផ្លាស់ប្តូរជីវិតរបស់គាត់ពិតប្រាកដមែន។
សូមបញ្ជាក់ផងដែរថា ចំណែកភ្នាក់ងារលក់របស់យើងវិញ គាត់ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់មួយម៉ឺនដុល្លារ ដែលស្មើនឹង២ភាគរយពីចំនួនទឹកប្រាក់ឈ្នះរបស់អតិថិជន។
ដើម្បីមានសំណាងឈ្នះរង្វាន់ពីឆ្នោតឡូតូ 6/39 របស់ក្រុមហ៊ុននាគនាំសំណាង លោកអ្នកគ្រាន់តែស្វែងរកភ្នាក់ងារទ្រូម៉ាន់នី និងឆ្នោតនាគនាំសំណាងដែលនៅជិតលោកអ្នកបំផុត ដោយចំណាយត្រឹមតែ ២០០០រៀលប៉ុណ្ណោះក្នុងមួយខ្សែ។ រង្វាន់ Jackpot ថ្មីនេះអាចក្លាយជារបស់លោកអ្នក សូមចូលរួមផ្សងសំណាងទាំងអស់គ្នា។
ព័ត៌មានបន្ថែម៖ ០២៣ ៩៦៦ ៦៣៩ ឬ ចូលទៅកាន់គេហទំព័រ៖ www.dl639.com និង Facebook: Lucky Star Dragon Lotto ៕